CamNews

ជីវិត និងការងារ 

ពេលទៅសម្ភាសការងារ អ្នក​គួរយក​អ្វីខ្លះតាម​ខ្លួន?

ដើម្បីជួយឱ្យ​កិច្ច​សម្ភាស ប្រព្រឹត្ត​ទៅបាន​រលូន អ្នក​គួរយកទៅតាម​ខ្លួននូវ​របស់​តំណាង​ស្នាដៃ
​ការ​ងារ ប៊ិច ទូរស័ព្ទ លុយ និង​អាហារ​សម្រន់​។

១.ឯកសារ
ចូរប្រាកដថា អ្នក​បានយក​ទៅជាមួយ​នូវ​សញ្ញា​បត្រ​ថត​ចម្លង និងលិខិត​បញ្ជាក់ពី​បទពិសោធ​
ការ​ងារ។ អ្នក​អាច​នឹងត្រូវ​បាន​ស្នើ​ឱ្យ​ភ្ជាប់​វា​ជាមួយនឹង​ឯក​សារ​ផ្សេងៗ ឬអ្នក​សម្ភាស អាច​នឹង​
ចង់​មើល​វា​។

២.ខ្លឹមសារ​នៃកិច្ច​សម្ភាស
អ្នក​គួរ​កត់ត្រា​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​ឈ្មោះ​របស់​អ្នក​សម្ភាស អាសយដ្ឋាន ដែល​បុគ្គលិក​ក្រុម​ហ៊ុន
​នោះ​បាន​ប្រាប់​អ្នក​។

៣.ប៊ិច
អ្នក​សម្ភាសមិនចូលចិត្ត​បេក្ខជន​ណាដែល​មិន​មាន​ការ​ទទួលខុស​ត្រូវ​រហូតដល់​ភ្លេច​យកប៊ិច​
ទៅតាមខ្លួន​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ប៊ិច​របស់​អ្នក​ គឺជាប្រភេទ​ធម្មតា​។

៤.ភ័ស្តុតាង​នៃ​ស្នាដៃការងារ
ការនិយាយ​ដោយ​មាត់​ទទេរបស់​អ្នក​ នឹង​មិន​អាច​ធ្វើ​ឱ្យ​អ្នក​សម្ភាសជឿជាក់ ដូច្នេះ ចូរ​យកតាម
ខ្លួន​​នូវ​ផលិត​ផល​ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​ខ្លួន ដើម្បីបញ្ជាក់​អំពី​សមត្ថ​ភាព​។

៥.ប្រាក់
អ្នកអាច​នឹង​ត្រូវការ​ប្រាក់​នៅពេល​ទៅសម្ភាស ដូច្នេះត្រូវ​យក​ប្រាក់​ល្មមគ្រប់គ្រាន់​ដើម្បី​ដោះ
​ស្រាយ​បញ្ហា​។

៦.CV និង​រូបថត
អ្នក​ត្រូវតែ​យក CV ថ្មី​បំផុត​ដែល​មាន​បិទ​រូប​ថតត្រឹម​ត្រូវ។ ក្រុមហ៊ុន​ខ្លះ​នឹង​តម្រូវ​ឱ្យ​អ្ននកភ្ជាប់
ប្រវត្តិរូប​សង្ខេប​ជាមួយ​នឹង​ក្រដាស់​សំនួរ​ចម្លើយ​។

៧.លិខិត​ឧទ្ទេស​នាម
អ្នក​នឹង​ទទួល​បាន​ប្រយោជន៍ដោយ​សារ​តែលិខិត​ឧទ្ទេសនាម​ដែល​អ្នក​មាន។ វា​នឹង​ជួយ​បក
ស្រាយ​សំនួរ​មួយ​ចំនួន​ដែល​ទាក់ទិន។

៨.ទូរស័ព្ទ
ការ​យក​ទូរស័ព្ទ​តាម​ខ្លួន ក៏​ជារឿងល្អ ព្រោះ​ ពេល​ខ្លះ​អ្នក​សម្ភាស អាច​ស្នើ​សុំ​ពន្យា​ពេល​ទៅ
ថ្ងៃក្រោយ​។ល។ ហើយ​អ្នក​ក៏ហអាច​ប្រើ​វា​ដើម្បី​សួរ​ទៅ​ក្រុម​ហ៊ុនអំពី​ផ្លូវ​ផងដែរ។

៩.ក្រាស កញ្ចក់ និង​របស់​ផាត់មុខ
រូបរាង​មុខ​មាត់​ខាងក្រៅ ដើរតួយ៉ាង​សំខាន់​ ព្រោះវា​គឺជា​ទី​ចាប់​អារម្មណ៍​ដំបូង​របស់​អ្នក​សម្ភាស
ដូច្នេះ ចូរ​យកវា​ទៅ​តាម​ខ្លួន ដើម្បីរក្សា​សក់ក្បាល មុខមាត់របស់​អ្នក ឱ្យ​នៅ​ស្អាត​សម​រម្យជា
និច្ច។

១០.អាហារ​សម្រន់
ចូរ​យក​អាហារ​សម្រន់​តាមខ្លួន ដើម្បីទប់ទល់នឹងការឃ្លាន ដោយ​សារថា អ្នក​អាច​នឹង​ត្រូវ​រង់ចាំ
យូរព្រោះតែមាន​បេក្ខជន​ច្រើន ឬអ្នកសម្ភាស​មាន​បញ្ហា។ល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព​ ៖ Job Cluster


Tags: Job Interview សម្ភាស​ការងារ វត្ថុត្រូវយកតាម​ខ្លួន