CamNews

ទាហានចិន ប៊ិសស្លាប់នៅពេលហាត់គប់គ្រាប់បែក

ទាហានចិនថ្មីម្នាក់ និងគ្រូបង្ហាត់ម្នាក់ ប៊ិសបាត់បង់ជីវិត នៅពេលធ្វើការហាត់គប់គ្រាប់បែក
មិនបានសម្រេច។



នៅក្នុងការហាត់គប់គ្រាប់បែករបស់ខ្លួន ទាហានថ្មីរូបនោះមិនបានគប់ចំគោលដៅដូចកា
ណែនាំនោះទេ ប៉ុន្ដែគេបែរជាគប់ចំជញ្ជាំងការពារខាងក្នុង ធ្វើអោយគ្រាប់បែកនោះ ខ្ទាត
ត្រឡប់មកវិញ។


បន្ទាប់ពីគប់ចំជញ្ជាំងការពារខាងក្នុង ទាំងទាហានជើងថ្មី ទាំងគ្រូបង្ហាត់ក៏ប្រញាប់ក្រាបចុះ
ដើម្បីគេចពីអំបែងគ្រាប់។



មុនពេលគ្រាប់បែកផ្ទុះ ទាហានថ្មីបានក្រាបនៅខាងលើ ដោយមិនហានកំរើកខ្លួន ឃើញ
បែបនេះ ដើម្បីសុវត្ថិភាព ១០០% គ្រូណែនាំក្នុងការហាត់គប់គ្រាប់បែកនោះក៏បានទាញ
ទាហានថ្មីនោះចុះមកក្រោម។


៣ វិនាទីក្រោយពីការគប់ គ្រាប់បែកនោះបានផ្ទុះឡើង ប៉ុន្ដែមិនបណ្ដាលអោយមានអ្នកស្លាប់
នោះទេ ដោយសារតែពួកគេបានគេចខ្លួនផុតទាត់ពេល។

ខ្សែវីដេអូ ខាងលើ ត្រូវបានថតដោយទាហានម្នាក់ក្នុងចំណោមទាហានដែលបានចូលរួម
ក្នុងការហ្វិកហាត់នោះ ក្រោយមកក៏ត្រូវបានបង្ហោះនៅលើ YouTube ក្នុងប្រទេសចិន។ ខ្សែ
វីដេអូនេះ បានទាក់ទាញអ្នកចូលមើលជាង ២០០.០០០នាក់៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: chinaarmyinternational newswar