ព័ត៌មានអន្តរជាតិ ៖ "chicken from hell" បេក្ខភាព សត្វដាយនូស័រ ធ្លាប់មានវត្តមានរស់នៅលើលោក យើងនេះ កាលពី ៦៦ ឆ្នាំមុន ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត គូសបញ្ជាក់អោយបានដឹង ដោយនៅក្នុង នោះសេចក្តីរាយការណ៍ បន្តអោយដឹងថា វាអាចមានទម្ងន់ដល់ទៅជិត ២៥០ គ.ក និងមានកំពស់ ដល់ទៅជិត ៣ ម៉ែត្រជាង នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ ទេសស្កាយ ។
ដោយមានការបញ្ជាក់អះអាងថា វាធ្លាប់មានវត្តមាន កាលពី ៦៦ លានឆ្នាំមុន ដូច្នេះ ពូជសត្វដាយនូ ស័រប្រភេទនេះ(Anzu Wyliei) បានរស់នៅ ក្នុងយុគសម័យជាមួយគ្នា នឹងពូជដាយនូស័រ Tyranno - saurus ។ របាយការណ៍បញ្ជាក់អោយដឹងថា ពូជសត្វដាយនូស័រ ពូជថ្មីដ៏ចម្លែកមួយនេះ នៅពីលើ ក្បាលរបស់វា មានសិរមាន់ នឹងមានស្លាប ខណៈមានចំពុះ គ្មានធេ្មញថែមទៀតផង ខណៈវាស៊ីសាច់ និងបន្លែជាអាហារ ទន្ទឹមគ្នា ។
បណ្ឌិត Dr Matt Lamanna មកពី សារមន្ទីរប្រវត្តិសាស្រ្ត Carnegie Museum of Natural History រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹងថា ពួកយើងបានដាក់ឈ្មោះវាថា chicken from hell" ស្តាប់ទៅហាក់បីដូចជា កំប្លែង និងចម្លែកបន្តិចមែន តែវាពិតជាសាកសមជាខ្លាំង ខណៈការរុករក គ្រោងឆ្អឹង និង ផូស៊ីលរបស់វា បានចំណាយពេល ដល់ទៅ មួយឆ្នាំ ក្រោយពីបានរក ឃើញបំណែកឆ្អឹងដំបូង នៅភាគខាងត្បូង និង ខាងជើង Dakota សហរដ្ឋអាមេរិក។
យ៉ាងណាមិញ បណ្ឌិត Dr Emma Schachner សហនិពន្ធមកពី សកលវិទ្យាល័យ University of Utah បានអះអាងអោយដឹងថា វាគឺជាពូជសត្វយក្សមួយ ដ៏គួរអោយខ្លាច ខណៈមានក្បាល ប្រៀប បាន ក៏ដូចជា ស្រដៀងបានទៅនឹង សត្វមាន់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ