CamNews

សម្ដេចតេជោ៖ កម្ពុជាទទួលបាន ដីពីវៀតណាម មកវិញជាង ៣០០ គីឡូម៉ែត្រការ៉េ

ក្នុងជំនួបបកស្រាយបញ្ហាព្រំដែនកម្ពុជា វៀតណាម នៅរដ្ឋសភាកាលពីព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ
២០១២ នេះ សម្ដេចតេជោ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ​បាន​បន្ត​អះអាង​ថា​កម្ពុជា​បច្ចុ
ប្បន្ន ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ទទួលបាន ដីពីវៀតណាមមកវិញ ប្រហែលជា
ជាង ៣០០គីឡូ​ម៉ែត្រ​ការ៉េ។

កម្ពុជា និង​វៀតណាម មាន​ផែនការ​បោះ​បង្គោល​ព្រំ​ដែន​គោក​ជាមួយ​គ្នាឲ្យ​ហើយ ​នៅ​ចុង​ឆ្នាំ២០
១២លើ​ព្រំដែន​ប្រវែង ១២៧០គីឡូម៉ែត្រ។ ថ្លែងបំភ្លឺ នៅក្នុង​រដ្ឋសភា នៅថ្ងៃ​ទី០៩ សីហា ឆ្នាំ២០
១២នេះ អំពី​បញ្ហា​​ព្រំដែន​​​ជាមួយ​​ប្រទេស​វៀតណាម លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង
ថា ​ការ​​កំណត់ព្រំដែន​​ដោយ​​ផ្អែក​ផែនទី​ខ្នាត​មួយលើ ១០០ពាន់ ដែល​កម្ពុជា​មាន​ផ្ទៃដី ១៨១០៣៥
គីឡូ​ម៉ែត្រការ៉េ ​គឺកម្ពុជាបច្ចុប្បន្ន មាន​ផ្ទៃលើស ពីនេះជាង​៣០០គីឡូម៉ែត្រការ៉េ។

បើតាម​ការបំភ្លឺរបស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានន័យថា កម្ពុជាបច្ចុប្បន្ន ​មាន​ផ្ទៃដី​​ស​រុប​
ជាង១៨១៣៣៥​គីឡូម៉ែត្រការ៉េ។ កម្ពុជា ដែល​កំពុង​គូស​វាសខ្សែព្រំដែន​ជាមួយ​វៀតណាម បច្ចុប្បន្ន
ដោយ​អនុវត្ត​ខ្នាត ​១លើ៥ពាន់ ប៉ុន្តែទម្រង់​បែបបទ​នេះ មិន​ត្រូវបាន​បក្សប្រឆាំង​ សាទរ​នោះទេ​ ដោយ
ក្រុម​បក្សប្រឆាំង ចាត់​ទុកថា បាន​រំលោភ​លើរដ្ឋធម្មនុញ្ញ ដែល​ចែង​ពីខ្នាត់​ផែនទី ១លើ​​១០០ពាន់ នៃ​
ផែនទី ឆ្នាំ១៩៣៣-១៩៥៣ និង​ត្រូវបាន​ទទួល​ស្គាល់ដោយ​អន្តរជាតិ ​នៅ​ចន្លោះ​​ឆ្នាំ​១៩៦៣-១៩៦៩៕

ដោយ៖ រស្មី
ប្រភពពី៖ VOD 


Tags: national new politic