CamNews

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅហ្វីលីពីនកើនឡើង ដល់១,២៣៦នាក់ហើយ

រយះពេល១០ថ្ងៃមកហើយបន្ទាប់ពីខ្យល់ព្យុះត្រូពិចឈ្មោះថា វាស៊ី បានបោកបក់មកកាន់
ភាគខាងត្បូងប្រទេសហ្វីលីពីនដែលបាននាំមកជាមួយនិងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្ក
អោយកើតមានជាទឹកជំនន់ ដែលក្នុងពេលនេះចំនួនសាកសពនៅតែបន្តរងឃើញដោយ
ក្រុមអ្នកជួយសង្គ្រោះហើយបានកើនឡើងដល់ ១,២៣៦នាក់ហើយ។
ជាមួយគ្នានេះផងដែរមនុស្សចំនួន ១,០៧៩នាក់ក៏ត្រូវបានគេរាយការណ៍ថាបាត់ខ្លួនផងដែរ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះមជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីន
បាននិយាយថា គ្រួសារចំនួន ១០៨,៧៩៨ ដែលស្មើរនិងមនុស្សចំនួន ៦៩៥,១៩៥នាក់ត្រូវ
បានរងការប៉ះពាល់ដោយគ្រោះមហន្តរាយខ្យល់ព្យុះវាស៊ីនៅឆ្នាំ២០១១នេះ។
ក្នុងនោះផងដែរមនុស្ស ៦៩,២៨៧ ដែលស្មើរនិង ១៤,០៨៩គ្រួសារត្រូវបានស្នាក់នៅក្នុង
មជ្ឈមណ្ឌលជនភៀសខ្លួនចំនួន៤៦៕

ដោយ វឌ្ឍនា

Tags: stormphilippine