ការស្វែងរកនៅក្នុងប្រតិ្តបត្តិការរបស់ក្រុមអ្នកជួយសង្គ្រោះចំពោះអ្នកដែលបានបាត់ខ្លួននៅ
ក្នុងហេតុការណ៍លិចនាវាដឹកអ្នកដំណើរខុសច្បាប់មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូនេស៊ីរយះ
ពេលពីរសប្តាហ៍នេះនឹងត្រូវបញ្ចប់នៅថ្ងៃសុក្របន្ទាប់ពីរយះពេលពីរថ្ងៃចុងក្រោយនេះក្រុមអ្នក ជួយសង្គ្រោះមិនបានរកឃើញអ្នកណាម្នាក់ដែលបានបាត់ខ្លួននេះទេ។

គិតមកត្រឹមថ្ងៃនេះសាកសពចំនួន ១០១ត្រូវបានគេរកឃើញ ជាមួយនិងអ្នកនៅរស់រានមាន
ចំនួន៤៩នាក់។
គួរបញ្ជាក់ថានាវានេះបានលិចបន្ទាប់ពីបានបើកចេញពីឆ្នេរព្រីជី នៃសង្កាត់ទ្រេងហ្គាលិក
នៃភាគខាងកើតកោះជ្វាបាន ជាង៦០គីឡូមែត្រ ដែលក្នុងគោលដៅធ្វើដំណើរទៅកាន់កោះ
កោះមួយរបស់ប្រទេសអូស្រ្តាលី។

ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះបាននិយាយថា ប្រត្តិបត្តិការមិនបានរកឃើញ អ្នកបាត់ខ្លួនណាម្នាក់ឡើយនៅក្នុងរយះពេលពីរថ្ងៃចុងក្រោយនេះបន្ទាប់ពីការពង្រីកការស្វែង
រករហូតដល់ថ្ងៃសុក្រ។ ពួកយើងនឹងធ្វើការស្នើរសុំទៅកាន់ការិយាល័យកណ្តាលនៅក្នុងទី
ក្រុងចាកាតា អោយបញ្ចប់ការស្វែងរកនេះ។
នាវាចំបាំង, យន្តហោះខ្នាតតូច, ទូកក្តោង, យោធារាប់រយនាក់ និងទាហានជើងទឹក ក៏បាន
ចូលរួមក្នុងប្រត្តិបត្តិការជាមួយនិងក្រុមអ្នកជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសំដីរបស់អ្នកដែលនៅរស់ទាំងអស់បានអោយដឹងថាចំនួនមនុស្ស
ដែលជិះនៅលើនាវាដឹកអ្នកដំណើរខុសច្បាប់នេះនៅពេលលិច មានចំនួន ២៥០នាក់ ដែល
ក្នុងពេលនេះមនុស្ស៥០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ៕

ដោយ
វឌ្ឍនា