CamNews

យល់ដឹង 

អាថ៌កំបាំងទាំង ១៥ ដើម្បីជោគជ័យ

ជោគជ័យគឺជាប្រការដែលមនុស្សទូទៅចង់បាន និងតែងតែស្វែងរកវិធីដើម្បីទទួលបាន
នៅក្នុងជីវិត ប៉ុន្ដែនិយមន័យរបស់វា ក៏អាស្រ័យទៅលើបុគ្គលម្នាក់ៗ។

ខាងក្រោមនេះ យើងសូមណែនាំលោកអ្នកនូវប្រការមួយចំនួន ដែលគួរតែត្រូវបានអនុវត្តជា
ជារៀងរាល់ថ្ងៃដើម្បីបង្កើតបានជាការប្ដូរផ្លាស់នៅក្នុងជីវិត ៖

១/ អនុវត្តរាល់ថ្ងៃនូវប្រការដែលអ្នកខ្លាច ឬមិនចង់ធ្វើ

នៅពេលបង្កើតទម្លាប់អោយខ្លួនឯងមានឱកាស ក្នុងការចាកចេញពីរង្វង់សុវត្ថិភាពរបស់ខ្លួន
នោះអ្នកនឹងក្លាយជាមនុស្សដែលមានភាពរឹងប៉ឹងផ្នែកស្មារតិ ក៏ដូចជាអារម្មណ៍ប្រតិកម្ម ទន្ទឹម
នឹងនេះ អ្នកក៏នឹងដឹងថា ខ្លួនបានឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងផ្លូវចិត្ត។

២/ ចូរកុំចំណាយពេលច្រើនពេកសម្រាប់ការធ្វើគម្រោង

វាមិនមែនជាប្រការអាក្រក់នោះទេ នៅពេលអ្នករៀបគម្រោងការសម្រាប់គោលដៅទៅថ្ងៃ
មុខ។ ប្រសិនអ្នកប្រើប្រាស់ពេលច្រើនក្នុងការរៀបចំគម្រោង នោះអ្នកប្រាកដជាមិនមាន
ពេលវេលាច្រើនដើម្បីអនុវត្តផែនការ។

៣/ ស្វែងរកមិត្តល្អថ្មី

ការជួបជុំមិត្តភ័ក្ដ ឬអ្នកដទៃជាញឹកញាប់ អាចធ្វើអោយអ្នកទទួលបាននូវចំណេះដឹង និងប្រ
ការថ្មីៗជាច្រើនពីពួកគេ។ ចំណេះដឹងទាំងនោះ វាមិនត្រឹមតែជួយដល់អ្នកនោះទេ តែអ្នកក៏
អាចយកចំណេះដឹងនោះ ទៅជួយអ្នកដទៃបាន។

៤/ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារកំពុងធ្វើ


នៅពេលអ្នកកំពុងទទួលភារកិច្ចអ្វីមួយ ឬកំពុងជជែកគ្នាជាមួយអ្នកណាម្នាក់ ពេលនោះអ្នក
ត្រូវបា្រកដថា ខ្លួនបានផ្ដោតការយកចិត្តទុកដាក់ចំពោះការងារបច្ចុប្បន្ន ហើយអ្នកក៏មិនត្រូវ
បែងចែងអារម្មណ៍ទៅគិតពីអនាគត អតិតកាល ឬរឿងផ្សេង។

៥/ ធ្វើជាអ្នក�គ្រប់គ្រង�


ចូរចាប់ផ្ដើមអនុវត្តយុទ្ធសាស្ដ្រខាងលើ នៅគ្រប់វិស័យក្នុងជីវិត។ ឧទាហរណ៍ដូចជា នៅក្នុង
ការជជែកគ្នា ការរៀបចំគម្រោងសម្រាប់ដំណើរទេសចរណ៍ ឬការជជែកពីព្រឹតិការណ៍សង្គម
ណាមួយ អ្នកត្រូវតែជាម្ចាស់ការនៅក្នុងស្ថានភាពនៃការជជែកនោះ។ នៅពេលអ្នកអាចធ្វើ
ជាម្ចាស់ការបាននូវរាល់ស្ថានការ នោះភាពជឿជាក់របស់អ្នកនឹងកើតឡើង។

៦/ សរសេរនូវគំនិតរបស់ខ្លួន

នៅពេលអ្នកនិកឃើញប្រការអ្វីមួយដែលល្អ(ឧទាហរណ៍៖គម្រោងបើកហាងជាដើម) អ្នកគួរ
តែកត់ត្រាចូលក្នុងបញ្ជីមួយដើម្បីអាចមើលឡើងវិញនៅពេលក្រោយ។ ការច្នៃប្រឌិត ឬការ
និកឃើញការងារប្លែកៗ មិនអាចកើតឡើងក្នុងរយៈពេលកំណត់ណាមួយនោះទេ ដូច្នេះ អ្នក
ត្រូវប្រាកដថា បានយកក្រដាស និងប៊ិចទៅតាមខ្លួនជានិច្ច។

៧/ ចំណាយពេលសម្រាប់ខ្លួន

ជារៀងរាល់ថ្ងៃ អ្នកគួរចំណាយពេល កន្លះម៉ោងដើម្បីពិចារណាអំពីគោលដៅក្នុងពេលអនា
គត ដូចជា តំណែងដែលអ្នកចង់បាននៅក្នុងអំឡុងពេល ៥ឆ្នាំខាងមុខជាដើម។

៨/ ចេញទៅខាងក្រៅអោយបានច្រើន


អ្នកមិនត្រូវអង្គុយនៅតែក្នុងផ្ទះ ឬការិយាល័យ ដោយមិនបានចេញទៅក្រៅ ឬដើរកំសាន្ដ។
ធ្វើខ្លួនអោយកា្លយជាអ្នកញៀននឹងការងារ វាមិនមែនជាប្រការល្អឡើយ អ្នកអាចនឹងត្រូវ
កើតជម្ងឺធុញថប់ ឬជម្ងឺផ្សេងៗ។ ចំណែកការចេញទៅក្រៅ ឬធ្វើទេសចរណ៍ទៅកាន់តំបន់
កំសាន្ដ ឬមួយឡើងភ្នំជាដើម អាចនឹងជួយកែលំអអារម្មណ៍ និងស្មារតិរបស់អ្នក។

៩/ មិនត្រូវបោះបង់ឱកាសទទួលយកចំណេះដឹង

ចូរព្យាយាមចូលរួមក្នុងកម្មវិធីជជែក ឬកម្មវិធីតស៊ូមតិក្នុងប្រធានបទដែលអ្នកចូលចិត្ត។
ចំណេះដឹងដែលអ្នកទទួលបានអាចនឹងធ្វើអោយអ្នកចាប់អារម្មណ៍មិនខាន។ កម្មវិធីទាំងនេះ
អាចអោយអ្នកបានជួបមនុស្សដែលមានគំនិតដូចអ្នក និងបង្កើត ឬបង្កើនទំនាក់ទំនងល្អជា
មួយអ្នកដទៃ។

១០/ បង្កើតទម្លាប់អានសៀវភៅ

ចូរកាត់បន្ថយពេលវេលានៅមុខទូរទស្សន៍ ហើយបង្កើតទម្លាប់អានសៀវអោយបានច្រើន។
ការអានសៀវភៅ អាចជួយអោយអ្នកដឹងច្រើន ការដឹងច្រើនក៏នឹងជួយកែប្រែស្ថានភាពមិន
ល្អនាពេលបច្ចុប្បន្នរបស់អ្នក។

១១/ មិនត្រូវនិយាយច្រើនអំពីខ្លួនឯង

នៅក្នុងការជជែកគ្នាលេងជាមួយមិត្តភ័ក្ដ ឬនៅក្នុងព្រឹតិការណ៍សង្គមណាមួយក៏ដោយ អ្នក
មិនគួរនិយាយអំពីខ្លួនឯង ឬនិយាយអំពីភាពជោគជ័យរបស់ខ្លួនច្រើនពេកនោះទេ ព្រោះថា
នេះគឺជាសញ្ញា នៃការខ្វះភាពជឿជាក់។ ជំនួសមកវិញ អ្នកគួរព្យាយាមស្ដាប់ និងយកចិត្តទុក
ដាក់ចំពោះរឿងដែលអ្នកដទៃកំពុងនិយាយ រហូតដល់មានគេសួរពីការងាររបស់អ្នក។

១២/ កាត់បន្ថយពេលលេងអ៊ីនធើរណែត


ការលេងអ៊ីធើរណែត(facebook, twitter �)ច្រើនពេក នឹងធ្វើអោយគំនិត ឬគោលដៅរបស់
អ្នកត្រូវ �វង្វេងទិស�។

១៣/ ហាត់ប្រាណអោយបានញឹកញាប់

ការហាត់ប្រាណ នឹងជួយអោយអ្នកមានសុខភាពល្អដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗក្នុង
ជីវិត។ ដូច្នេះ អ្នកគួរតែរៀបចំពេលវេលាមួយសម្រាប់ការហាត់ប្រាណអោយបានត្រឹមត្រូវ។

១៤/ កុំពន្យាពេលបង្កើតការសប្បាយរបស់ខ្លួន


មនុស្សភាគច្រើនយល់ថា បើចង់សប្បាយ ពួកគេត្រូវតែមានប្រាក់ច្រើន។ ពួកគេគិតថា ការ
កំសាន្ដសប្បាយដែលត្រូវចំណាយប្រាក់ច្រើននឹងអាចដោះស្រាយបញ្ហាជីវិត ប៉ុន្ដែ តាមការ
ពិត ការសប្បាយរីករាយនៅក្នុងឆាកជីវិត វាមិនអាស្រ័យទៅលើចំនួនទឹកប្រាក់ដែលអ្នកមាន
នោះទេ ដូច្នេះ ចូរកុំរង់ចាំដល់ពេលមានប្រាក់គ្រប់គ្រាន់ទើបមានគម្រោងកំសាន្ដ ឬបង្កើត
កម្មវិធីសប្បាយនានា តែចូរចាប់ផ្ដើមនៅពេលនេះ។

១៥/ ស្មោះត្រង់ជាមួយខ្លួនឯង

ចូរផ្ដល់ចម្លើយពិតទៅនឹងសំណួរ ៖ �អ្នកជានរណា ?� និង �អ្នកចង់បានអ្វី ?� ។ ក្រោយមក
ត្រូវចំណាយពេលអោយបានច្រើនដើម្បីពិចារណាអំពីគោលដៅនៃជីវិតរបស់ខ្លួន។ នៅ
ពេលអ្នកកំណត់បានប្រការទាំងនេះ អ្នកនឹងលែងមានអារម្មណ៍ព្រួយបារម្ភ ឬសង្ស័យលើ
ខ្លួនឯង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Stylist

Tags: healthknowledgelife