CamNews

ផ្ទុះផ្លូវបំពង់នាំឧស្ម័ននៅប្រទេស ស៊ីរី

កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ការផ្ទុះមួយបានកើតឡើងនៅផ្លូវបំពង់នាំឧស្ម័នក្នុងក្រុង Homs
នៃប្រទេស ស៊ីរី។


ការផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ១និង ៤៥នាទី (ម៉ោងក្នុងស្រុក) នៅក្នុងតំបន់ an
al- Ashrafiya ប៉ុន្ដែមិនបានបង្កអោយមានមនុស្សស្លាប់ ឬរងរបួសនោះទេ។ នេះគឺជាផ្លូវបំពង់
នាំឧស្ម័នពីអណ្ដូងរ៉ែ al-Rayan ភាគខាងកើតរបស់ក្រុង Homs មកកាន់រោងចក្រអគ្គីសនី ក្នុង
ខេត្ត Hama ។

យោងតាមការអះអាងដំបូង ការបំផ្ទុះគ្រាប់បែនេះ អាចត្រូវបានធ្វើឡើងដោយក្រុមភេរវកម្ម។
នេះគឺជាការវាយប្រហារលើកទី ៣ សំដៅទៅលើផ្លូវបំពង់នាំឧស្ម័ន និងប្រេង នៅក្នុងក្រុង
Homs នៅប្រទេស ស៊ីរី ក្នុងខែនេះ។

គួររំឮកថា កាលពីថ្ងៃទី ១៣ធ្នូ ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារទៅលើផ្លូវនៃបំពង់នាំឧស្ម័ន
មួយកន្លែង នៅក្រុង Homs ។ បន្ទាប់ពីការវាយប្រហារនេះបានមួយសប្ដាហ៍ ករណីវាយ
ប្រហារដូចគ្នានេះ ត្រូវបានគេធ្វើឡើងនៅផ្លូវបំពង់នាំប្រេងមួយនៅក្រុង Homs ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ en.trend

Tags: international news