CamNews

ប្រេស៊ីលនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៥នៅឆ្នាំ ២០១៥

ប្រទេសប្រេស៊ីលនឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥បន្ទាប់ពីនឹងបានវ៉ាដាច់
ប្រទេសបារាំងនៅក្នុងរយះពេលតិចជាង៤ឆ្នាំខាងមុខនេះបើតាមសំដីរបស់លោករដ្ឋមន្រ្តី
ក្រសួងហរិញ្ញវត្ថុរបស់ប្រេស៊ីលគឺលោក Guido Mantego ដែលបានមានប្រសាសន៍កាល
ពីថ្ងៃអង្គារម្សិលមិញនេះ។

លោកបាននិយាយថា "មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បាននិយាយថាប្រទេសប្រេស៊ីល
នឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីប្រាំនៅក្នុងឆ្នាំ២០១៥ខាងមុខ, តែខ្ញុំគិតថាវាអាច
នឹងកើតឡើងមុន"។
រូបលោកបានព្យាករណ៍ដូច្នេះបន្ទាប់ពីមជ្ឍមណ្ឌលសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនិងពា
ណិជ្ជកម្មបាននិយាយការពីថ្ងៃចន្ទ័ថាប្រទេសប្រេស៊ីលទាន់ប្រទេសអង់គ្លេសដែលជាមហា
អំណាចសេដ្ឋកិច្ចទី៦ នៅក្នុងឆ្នាំ២០១១នេះ។
ប្រេស៊ីលគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់កាលពីឆ្នាំកន្លងទៅក្នុងកំរិត ៧.៥
ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបានក្លាយជាប្រទេសសេដ្ឋកិច្ចធំទីប្រាំពីរ
បន្ទាប់ពីប្រទេសអង់គ្លេស, បារាំង, អាឡឺម៉ង់, ជប៉ុន, ចិន និងសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តីដដែលបាននិយាយថា "ប្រេស៊ីលមានកំណើនសេដ្ឋកិច្ចពីរដងលើសប្រទេស
នៅអ៊ឺរ៉ុប ដូច្នេះវាគឺជាហេតុផលដែលប្រេស៊ីលនឹងអាចវ៉ាដាច់អង់គ្លេស និងបារាំង។
តែទោះបីជាយ៉ាងណាក៏ដោយក៏លោករដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះនៅតែកើតរំលឹកអំពីកំរិតនៃ ការរស់នៅរបស់ប្រជាជនប្រេស៊ិលនៅមានកំរិតទាបជាងប្រទេសអភិវឌ្ឍន៍នៅអ៊ឺរ៉ុបផងដែរ៕

លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវិត្ថុប្រេស៊ីល Guido Mantego
ដោយ វឌ្ឍនា
Xinhua

Tags: worldbrazileconomy