CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់រន្ធត់ ៖ ៣ នាក់ស្លាប់ នៅនឹងកន្លែង ក្រោយរន្ទះបាញ់ វាយប្រហារ នៅឯ មាត់សមុទ្រ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ ដោយគេហ ទំព័រសារព័ត៌មាន បរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៥ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និងស្រាល ក្រោយពី មានករណី វាយប្រហារ ដោយសារតែ គ្រោះថ្នាក់ ធម្មជាតិ រន្ទះបាញ់ នៅឯ ឆ្នេរសមុទ្រ ។

យោងតាមសម្តី សាក្សីម្នាក់ បានគូសបញ្ជាក់អោយដឹងថា រំពេចនោះ មានរន្ទះបាញ់ បាញ់ចំក្រុមមនុស្ស ដែលជាភ្ញៀវទេសចរ កំពុងតែសម្រាកលេង លើឆ្នេរខ្សាច់ ដែលពោរពេញ ទៅដោយមនុស្ស ដ៏ច្រើន ។ បន្ទាប់ពីមានករណី រន្ទះបាញ់ ខ្ញុំបានឃើញមនុស្ស ដេកដួល ពេញឆ្នេរទាំងអស់ ។ ភ្លាមៗនោះ ខ្ញុំជាមួយ នឹងប៉ារបស់ខ្ញុំ​ បានស្ទុះរត់ទៅកន្លែង កើតហេតុ ដើម្បីធានា អោយបានថា ពិតជាបានជួយពួកគេ បាន ទាន់ពេល។

គួរបញ្ជាក់ផងដែរថា​ ករណីគ្រោះថ្នាក់ ធម្មជាតិ ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងនៅឆ្នេរខ្សាច់ Villa Gesell beach ចម្ងាយប្រមាណ ៣០០ គ.ម ភាគខាងត្បូងក្រុង  Buenos Aires ប្រទេស អាហ្សង់ ទីន ។ បន្ថែមពីលើនេះ បើយោងតាមសម្តី បុរសជាឆ្មាំសមុទ្រ បានឃើញហេតុការណ៍ នេះដោយផ្ទាល់​ នឹងភ្នែក បាននិយាយអោយដឹងថា ជនរងគ្រោះ ទាំងនោះ អ្នកខ្លះ មានការឈឺចុកចាប់ ប្រអប់ជើង អ្នក ខ្លះទៀត ស្ថិតនៅក្នុង សភាព ញ័រប្រកាច់ ខណៈជនរងគ្រោះមួយចំនួន ផ្សេងទៀត ក៏កំពុងតែមានការ សង្គ្រោះ ខាងចង្វាក់បេះដូង​៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Argentine Int news Unt news Viral Video Fish