CamNews

យល់ដឹង 

តើ​អ្នកត្រូវ​ជ្រើស​រើស​គូរ​ស្នេហា ដោយវិធីណា?

មនុស្ស​ជាច្រើន​គេ​ពុំ​ដឹងថា តើ​សម្ព​ន័​ភាព​ដែល​ល្អ​គឺជា​អ្វី​នោះទេ គេ​តែងមាន​ចំងល់​ថា
ហេតុអ្វី​បានជា​គេ​មាន​សម្ព​ន័​ភាព​ស្នេហា​ប៉ុន្តែ​គេពុំបាន​ធ្វើអោយ​    សម្ពន័ភាព​ដ៏​ស្រស់
​បំព្រង​នេះ​អាច​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​ទេ។  មាន​រូបមន្ត​មួយចំនួន​ដែល​អាចធ្វើអោយ​
ទំនាក់ទំនង​របស់​អ្នក​ស្ថិត​នៅ​ក្នុង​   បេះដូង​របស់​មនុស្ស​គ្រប់រូប  ពិសេស​មនុស្ស​ដែល
​អ្នក​ស្រលាញ់។
១. ជ្រើសរើស​ដៃគូរ​ដៃគូរ​ដែល​យល់ចិត្ត    អាច​រស់នៅ​ជាមួយគ្នា​បាន។ យើង​អាច​នឹង
មាន​អារម្មណ៍​ចាប់ចិត្ត​ទៅលើ​ន​ណា​ម្នាក់ដែល​អាចធ្វើអោយ​យើង​មាន​អារម្មណ៍​ថា​កក់
ក្តៅ ចិត្តល្អ និង​មាន​ទំនាក់ទំនង​ល្អ   ស្រលាញ់​ឥរិយាបទ​របស់គេ មនុស្សនេះហើយគឺ
ជាមនុស្ស​ដែល​យល់ចិត្ត​អ្នក​ពិតប្រាកដ​ណាស់។
២. ត្រូវជឿជាក់​របស់​ដៃគូរ​អ្នក    មនុស្ស​គ្រប់រូប​មានកំ​រិត​នៃ​ភាពជឿជាក់ផ្សេងៗគ្នា  អ្វី
ដែល​សំខាន់​ ​អ្នក​ត្រូវតែមាន​ជំនឿ​ចិត្ត​នោះ​គឺមិនត្រូវ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ចំពោះ​មនុ​ស្ស
ដែល​ពុំមាន​ ភាពស្មោះត្រង់​នោះទេ។
៣. សូមកុំ​យល់​ច្រ​លំ​ថា ស្នេហា​គឺជា​ការ​រួមភេទ។ សម្ព​ន័​ភាព​ដំបូង​នៃ​សេចក្តីស្រលាញ់​
ធ្វើអោយ​មនុស្ស​មួយចំនួន​គិតថា ដើម្បីអោយ​ស្នេហា​កាន់តែ​ប្រសើ​ឡើង គេ​ចាំបាច់​ត្រូវ
តែ​ធ្វើការ​រួមភេទ​ជាមួយ​ដៃគូរ។     នេះ​ពុំមែន​ជាការ​យល់ឃើញ​ដែល​ត្រឹមត្រូវ​នោះទេ។
៤. ស្គា​ល់ពី​តំរូវការ​របស់ខ្លួន   ហើយ​ប្រាប់​គេ​អំពី​តំ​រូបការ​របស់​អ្នក។ សេចក្តីស្នេហា​មិន
មែនជា​ល្បែង​ទាយ​ទុក​មុន​នោះទេ។  មនុស្ស​ប្រុស​ស្រី​ជាច្រើន    ​មាន​អា​ម្មណ៍​ភ័យខ្លាច
មិន​​បង្ហាញ​អំពី​តំរូវការ​របស់គេ​ប្រាប់​មនុស្ស​ដែល​គេ​   ស្រលាញ់​នោះទេ។ ហើយ​ជា​លទ្ធ
ផល​ដៃគូរ​របស់​អ្នកនឹង​មិនអាច​យល់បាន​ទេ​ថា តើ​អ្នកត្រូវការ​អ្វី ហើយ​នេះ​ជាដើម​ហេតុ
ដែល​នាំអោយមាន​ការបែកបាក់។ សូម​ចងចាំ​ថា  ប្រសិនបើ​អ្នក​មិន​ប្រាប់​គេ​អំពី​តំរូវការ
​របស់​អ្នក​ទេ គេ​នឹង​មិនដឹង​នោះទេ។
៥. សូម​ធ្វើខ្លួន​អោយ​ក្លាយជា​មនុស្ស​ដែលមាន​ទស្សនៈ​ល្អ     ដូចនេះ​មនុស្ស​គ្រប់រូប​នឹង
​អោយ​តំលៃ​អ្នក    ហើយ​ការអោយ​តំលៃ​នេះ​អាចធ្វើអោយ​អ្នក​ស្គាល់​ពី​តំលៃ​ខ្លួនឯង​កាន់
តែច្បាស់​ ជាង​មុន។

ដោយៈ  វណ្ណៈ
ប្រភពៈ  healthandlove

 


Tags: Khmer Lifestyle