CamNews

១០សំណួរពេញនិយមបំផុតនៅលើ Google ក្នុងឆ្នាំ ២០១១

ការរាលដាលនៃរបៀបថតរូបបែប Planking ឬសេវាកម្មជជែកគ្នាតាម Skype ក៏បានក្លាយ
ជាសំណួរដែលមានគេយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ ២០១១។

ចំពោះមនុស្សភាគច្រនើ Google Search បានក្លាយជាមិត្ដដែលមិនអាចខ្វះបាននៅក្នុងជីវ
ភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលមានចម្ងល់ អ្នកប្រើប្រាស់គ្រាន់តែចំណាយពេលប៉ុន្មាន
នាទីប៉ុណ្ណោះ ក្នុងការស្វែងរកចម្លើយរាប់ពាន់នៅលើ Google Search ដើម្បីជ្រើសរើសយក
ចម្លើយមួយដែលសមស្របសម្រាប់ខ្លួន។

ក្នុងចំណោមសំណួរដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេក្នុងឆ្នាំ ២០១១ ពាក្យ "ស្នេហា"
ហាក់បីដូចជាប្រធានបទសំខាន់មួយ ត្រូវបានគេយកចិត្តទុកដាក់ច្រើនបំផុត ហើយនិយម
ន័យរបស់ស្នេហា ក៏ជាប្រការអាថ៌កំបាំងបំផុតដែលមនុស្សជាច្រើនមិនអាចកំណត់អត្ថន័យ
បាន។

ខាងក្រោមនេះគឺជា top 10 នៃសំណួរដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅលើ Google
Search ក្នុងឆ្នាំ ២០១១ ៖


១០. Google+ គឺជាអ្វី?

គេហទំព័រសង្គមថ្មីរបស់ Google ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់នៅក្នុង
រយៈពេលកន្លង។ ទោះជាបែបនេះក្ដី កម្រិតនៃជោគជ័យរបស់វា មិនទាន់មានអ្វីជាការធានា
នៅឡើយ។

៩. ជម្ងឺ Gout គឺជាអ្វី?


Gout គឺជាជម្ងឺដែលកើតមានច្រើននៅក្នុងពេលបច្ចុប្បន្ន។ ជម្ងឺនេះមានអាការៈឈឺ ឬហើម
សន្លាក់ឆ្អឹង​ នៅពេលញ៉ាំអាហារដែលមានជាតិ protein ច្រើន។ ការដែលមានមនុស្សច្រើន
មានការចាប់អារម្មណ៍ទៅលើជម្ងឺនេះ គឺបានបង្ហាញពីអតុល្យភាពនៃការប្រើប្រាស់អាហារ
របស់មនុស្សភាគច្រើន។

៨. ជម្ងឺ Lupus គឺជាអ្វី?


Lupus គឺជាជម្ងឺក្រហមនៅលើម្រាមដៃ Lupus គឺជាជម្ងឺរលាករ៉ាំរ៉ៃដែលមានភាពស្មុគស្មាញ
ប្រសិនមិនបានព្យាបាលនោះទេ ជម្ងឺនេះអាចបង្កផលវិបាកដល់អវយវៈជាច្រើនផ្សេងទៀត
ដូចជា ឈាម តម្រងនោម ស្បែក និងសន្លាក់ឆ្អឹងជាដើម។

៧.Autism គឺជាអ្វី?

Autism ជាគឺអាការៈនៃជម្ងឺសរសៃប្រសាទពីកំណើត ជម្ងឺនេះ កំពុងរីករាលដាលនៅក្នុងជីវ
ភាពនៃមនុស្សសម័យទំនើបនាពេលបច្ចុប្បន្ន ដែលបានធ្វើអោយអាណាព្យាបាលជាច្រើន
មានការព្រួយបារម្ភ។ បច្ចុប្បន្ន មានសាលាជាច្រើនត្រូវបានបង្កើតឡើងសម្រាប់ក្មេងដែល
កើតជម្ងឺនេះ។

៦.Dupteps គឺជាអ្វី?




Dupteps គឺជាប្រភេទតន្ដ្រីអេឡិចត្រូនិចមួយបែប ដែលអាចធ្វើអោយញៀន បានបង្ហាញខ្លួន
កាលពីឆ្នាំ ២០០០ នៅប្រទេសអង់គ្លេស។ ប្រភេទតន្ដ្រីនេះ មានសម្លេងចម្លែក ដែលនាំមក
នូវអារម្មណ៍រវើរវាយ ដែលត្រូវបានបង្កើតឡើងដោយឧបករណ៍តន្រ្ដីអេឡិចត្រូនិចពិសេស។

៥. Skype គឺជាអ្វី?

បច្ចុប្បន្ន Skype គឺជាប្រព័ន្ធទំនាក់ទំនងមួយល្អបំផុតនៅក្នុងពិភពលោក ក៏ប៉ុន្ដែមិនមែនអ្នក
ណា ក៏អាចដឹងពីប្រការនេះនោះដែរ។ ជាភ័ស្ដុតាងនោះគឺ នៅតែមានមនុស្សរាប់មិនអស់
ចង់ស្វែងយល់ពីវា ថាជាអ្វី។ ចំណុចពិសេសរបស់វា គឺនៅក្នុងការជជែកនៅលើប្រព័ន្ធនេះ
វានឹងផ្ដល់រូបភាព និងសម្លេងច្បាស់ល្អ បើធៀបនឹង chat voice មុនៗ។

៤. Gluten គឺជាអ្វី?

នេះគឺជាប្រការដែលគួរអោយភ្ញាក់ផ្អើល ព្រោះថា gluten មិនមែនជាពាក្យចម្លែកប៉ុន្មាននោះ
ទេ។ វាគឺជាសារជាតិ protein មួយដែលមាននៅក្នុងប្រភេទធញ្ញជាតិ ជាពិសេសគឺស្រូវសា
ឡី។

៣. Twitter ជាអ្វី?

នេះ ប្រហែលជាមនុស្សជាច្រើនចង់ស្វែងយល់ពីអត្ថន័យពិតប្រាកដរបស់ពាក្យ Twitter ។
ចំណែកឈ្មោះ Twitter វិញ ពួកគេប្រាកដជាដឹងច្បាស់។ Twitter គឺជាគេហទំព័រសង្គម
មួយ ដែលមានការពេញនិយមនៅអាមេរិក និងប្រទេសអភិវឌ្ឍន៍មួយចំនួននៅលើពិភព
លោក។

២. Planking ជាអ្វី?

ការសាបព្រោះរបៀបថតរូបដេកផ្កាប់នៅក្នុងឆ្នាំ ២០១១ បានទាក់ទាញការយកចិត្តទុកដាក់
យ៉ាងខ្លាំងពីក្រុមយុវវ័យ។ ស្ទីលថតរូបបែបនេះ ត្រូវបានគេចូលចិត្ត រហូតដល់មានករណី
បុរសជនជាតិអូស្ដ្រាលីម្នាក់ត្រូវបាត់បង់ជីវិតកាលពីខែឧសភានៃឆ្នាំនេះ។

១. ស្នេហាគឺជាអ្វី?


"ស្នេហាគឺជាអ្វី" វាគឺជាប្រធានបទដែលមនុស្សគ្រប់ជំនាន់រំឮកដល់។ ប៉ុន្ដែ ការចូលស្វែង
រកចម្លើយនៅលើ Google ប្រហែលជាមិនត្រឹមត្រូវប៉ុន្មាននោះទេ សម្រាប់យុវវ័យ។ ចំពោះ
ស្នេហា អ្នកទាំងឡាយគួរតែមានការចាប់អារម្មណ៍ និងបង្កើតនិយមន័យដោយឡែករបស់
វា សម្រាប់ខ្លួនឯង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

Tags: international newsmost used