CamNews

ទិដ្ឋភាព ផ្ទុះឃ្លាំងទំនិញនៅភូមា

យ៉ាងហោចណាស់មាន ១៧នាក់ស្លាប់ និង៨០នាក់រងរបួស នៅក្នុងការផ្ទុះឃ្លាំងមួយនៅទី
ក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់ប្រទេសភូមា កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ។


យោងតាមទំព័រ Reuters ការផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង ២ ទាបភ្លឺ(ម៉ោងក្នុងស្រុក)
នៅឯឃ្លាំងផ្ទុកថ្នាំពេទ្យមួយនៅក្រុងក្រុង Yangon ។ ក្រោយមក ភ្លើងបានរាលដាលទៅកាន់
ផ្ទះប្រជាជននៅក្បែរខាងនោះ បណ្ដាលអោយកើតមានជាមហាគ្រោះអគ្គីភ័យមួយដែលគេនឹក
ស្មានមិនដល់។

មូលហេតុនៃមហាគ្រោះអគ្គីភ័យដ៏គួរអោយខ្លាចនេះ មិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅ
ឡើយ។

ប្រភពព័ត៌មានដកស្រង់សំដីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា ក្រុមអ្នកជួយសង្គ្រោះ បាន
រកឃើញសាកសពបុរស និងស្ដ្រីចំនួន ១២នាក់ដែលត្រូវបានភ្លើងឆេះនៅក្នុងការផ្ទុះនេះ។
ប៉ុន្ដែ តាមសាក្សីបានអោយដឹងថា ពួកគេបានឃើញសាកសពប្រមាណជា ៥០នាក់ដែលបាន
ស្លាប់នៅក្នុងគ្រោះអគ្គីភ័យនេះ។


ក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៣០នាក់ រួមជាមួយនឹងអ្នកស្ម័គ្រចិត្តជាច្រើននាក់បានទៅដល់
កន្លែងកើតហេតុ ពួកគេក៏បានជំលៀសប្រជាជនទៅកាន់កន្លែងមានសុវត្ថិភាព៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: international news