ព័ត៌មានអន្តរជាតិ ៖ សារព័ត៌ មាន រដ្ឋចិន ស៊ិនហួរ ចេញផ្សាយ ចុងខែកក្កដា កន្លងទៅនេះ អោយ ដឹងថា ធ្មេញដែល មានអាយុកាល ៥៦០.០០០ឆ្នាំ របស់មនុស្សពេញវ័យនាសម័យបុរាណ ត្រូវបាន រកឃើញកាល ពីសប្តាហ៍មុននៅក្នុងទីក្រុង Tautavel ប៉ែកនិរតីនៃប្រទេសបារាំង។
សេចក្តីរាយការណ៍ពីប្រភពព័ត៌មានបារាំង Le Figaro បានឲ្យដឹងថាកាលពី ថ្ងៃអង្គារ សប្តាហ៍ មុន ថា អ្នកស្រាវជ្រាវស្ម័គ្រ ចិត្ត ម្នាក់អាយុ ១៦ ឆ្នាំ បានរកឃើញធ្មេញបុរាណនោះ នៅក្នុងរូងភ្នំ Caune de l'Arago ដែលជាកន្លែងស្រាវជ្រាវបុរេប្រវត្តិរបស់អឺរ៉ុប(CERP)ដោយត្រូវបានបង្កើតឡើងប្រហែល ជា ៥០ឆ្នាំមុន។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បាន និយាយថា៖ "ធ្មេញមនុស្សពេញវ័យដ៏ធំមួយ ដោយមិន ដឹង ថា ធ្មេញរបស់មនុស្សស្រី ឬប្រុស ត្រូវ បានរក ឃើញក្នុងពេលដែល ក្រុមអ្នក ស្រាវជ្រាវជិកដី ដើម្បីសិក្សា ស្រាវជ្រាវ ដែលត្រូវបាន គេដឹងថា មានអាយុកាលក្នុងចន្លោះ ៥៥០.០០០ ទៅ ៥៨០ ០០០ ឆ្នាំ។
គួរបញ្ជាក់ដែរថា ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញលលាដ៏ក្បាលជាង ១៤០ នៅក្នុង រូងភ្នំ Cau - ne de l'Arago ដែលត្រូវបាន គេ ដឹងថា មានអាយុ ៤៥០.០០០ឆ្នាំ ដោយនេះគឺជាការរក ឃើញដ៏ សំខាន់មួយ ដែលអាចជួយ ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត មាន ភស្តុតាងដើម្បីសិក្សា បន្ថែមអំពីមនុស្ស សម័ យបុរាណ របស់អឺរុប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ