CamNews

តារា 

Balotelli បដិសេធពាក្យចចាមអារ៉ាម អំពីការដាក់ភ្នាល់សង្សារ របស់ខ្លួន

ទីបំផុត Balotelli បានចេញមុខមកច្រានចោល បដិសេធរឿងដាក់នាង Fanny សង្សាររបស់
ខ្លួនជារង្វាន់ នឹងការភ្នាល់ជាមួយកីឡាករ Real Madrid ថាបើសិនជាពួកគេបានឡើងដល់
វគ្គផ្តាច់ព្រ័ត្រគេ នឹងអោយ Fanny គេងជាមួយកីឡាករ Real Madrid ទាំងអស់ ។



ម្សិលមិញនេះអ្នកដំណាងរបស់ AC Milan បានចេញមកបកស្រាយថា Balotelli មិនបាននិយាយ
អ្វីទាក់ទងជាមួយ ការប្រកួតរបស់ Real Madrid និង Dortmund ឡើយ ដូចនេះហើយពាក្យចចាម
អារ៉ាមនេះ ពិតជាខុសទាំងស្រុង ។



គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមនេះបានផុសឡើង នៅលើកាសែតមួយរបស់អេស្ប៉ាញ
ដែលបានចុះផ្សាយ មុនថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League រវាងក្រុម
Real Madrid និង Dortmund ៕


ដោយ ៖ កុសល
ប្រភព ៖ k14


Tags: balotelli football