ជំងឺរលាកថ្លើម គឺជាប្រភេទជំងឺដែលបង្កឱ្យមានអាការលាក ឈឺហើមត្រង់ថ្លើម និងធ្វើឱ្យអ្នក
ជំងឺដែលមានជំងឺប្រភេទនេះ មានសភាព ឬរោគសញ្ញាដូចជា ឆាប់ខឹង មិនឃ្លានអាហារ និង
មានទឹកមុខស្លេកស្លាំង។ រោគរលាកថ្លើមនេះ បង្កឡើងដោយសារតែ ការផឹកស្រាច្រើនពេក
និងមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ មួយចំនួន អាចព្យាបាលជំងឺ
រលាកថ្លើម ឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។
វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ carom ១ស្លាបព្រាកាហ្វ និងគ្រាប់ធញ្ញជាតតិ cumin ១
ស្លាបព្រាកាហ្វេ ឆ្អើរភ្លើង រួចកិនឱ្យគ្រាប់ធញ្ញជាតិទាំងនោះ ឱ្យម៉ដ្ឋ លាយជាមួយនឹងអំបិល
ដុំ បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ទទួលទានឱ្យបាន ២ដង ក្នុង ១ថ្ងៃ។
បញ្ជាក់៖ គ្រាប់ធញ្ញជាតិ carom និងគ្រាប់ធញ្ញជាតតិ cumin អាចរកទិញបាននៅ
តាមទីផ្សារទំនើប។
វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ២ស្លាបព្រាបាយ លាយជាមួយនឹង
ទឹកឃ្មុំសុទ្ធ ២សា្លបព្រាបាយ កូរចូលគ្នាឱ្យសព្វ ទទួលទានជារៀងរាល់ថ្ងៃ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda