CamNews

ប្រទេសឥណ្ឌូនេស៊ីមានចំនួនភ្ញៀវទេសចរណ៍ដល់ទៅ ៧.៦លាននាក់នៅក្នុងឆ្នាំ២០១១

ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេ
ព្យាករណ៍ថានឹងកើនឡើងដល់ ៧.៦លាននាក់នៅក្នុងឆ្នាំនេះដែលកាលពីឆ្នាំកន្លងទៅ
មានចំនួន៧លាននាក់,​ នេះបើតាមប្រសាសន៍របស់លោកអនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍
របស់ប្រទេសឥណ្ឌូនេស៊ីលោក សាបតា ណឺវ៉ាន់ដា ដែលបាននិយាយនៅថ្ងៃព្រហស្បត្តិ៍
នេះ។
ចំនួន ៧.៦លាននាក់នេះគឺមានចំនួនខ្ពស់ជាងគោលដៅមធ្យមដែលមានចំនួនត្រឹមតែ
៧.៥លាននាក់ប៉ុណ្ណោះ តែមានចំនួនតិចជាងបន្តិចចំពោះគោលដៅសុទិដ្ឋិនិយមដែល
មានចំនួន ៧.៧លាននាក់។ លោកអនុរដ្ឋមន្ត្រីបាននិយាយថា "ចំនួន ៧.៦លាននាក់នេះ
គឺជាជោគជ័យមួយដ៏ល្អប្រសើរសំរាប់ប្រទេសយើង, ពីព្រោះដើម្បីសំរេចជោគជ័យនេះ
បានគឺយើងត្រូវជួបប្រទះជាមួយបញ្ហាប្រឈមយ៉ាងច្រើនផងដែរ"។
គាត់បានបន្ថែមទៀតថាបញ្ហាផ្ទៃក្នុងមួយចំនួនក៏បានធ្វើអោយប៉ះពាល់ដល់ចំនួនភ្ញៀវ
ទេសចរណ៍បរទេសមកកាន់ឥណ្ឌូនេស៊ីផងដែរតែទោះបីជាយ៉ាងណាក៏ដោយនៅមាន
ឪកាសបន្តទៀតដែលការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរ។
ក្នុងនោះផងដែររដ្ឋាភិបាលបានរំពឹងថាទឹកប្រាក់ប្រមាណជាង ៨.៤ពាន់លានដុល្លានឹង
ត្រូវបានធ្វើការចំណាយដោយភ្ញៀវទេសចរណ៍ទាំងនោះដែលវាមានចំនួនច្រើនជាងឆ្នាំ
មុនដែលមានចំនួន ៧.៦ពាន់លានដុល្លា។
គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំក្រោយនេះប្រទេសឥណ្ឌូនេស៊ីក៏បានរំពឹងដែលថាភ្ញៀវ
ទេសចរណ៍បរទេសនឹងមានចំនួនកើនឡើងដល់ ៨លាននាក់ ក្នុងពេលដែលរដ្ឋាភិបាល
កំពុងតែធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍របស់ប្រទេសចិន, ឥណ្ឌា និង
អូស្រ្តាលី៕

កោះបាលីតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌូនេស៊ី
ដោយ វឌ្ឍនា

Tags: indonesiatouristmln