ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៤ នាក់ ក្នុងនោះ រួមមានជនសង្ស័យ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈ ១៦ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ ស្រាល កាលពីថ្ងៃពុធ ម្សិលមិញនេះ នៅឯ មូល ដ្ឋានទ័ព សហរដ្ឋអាមេរិក ក្នុងរដ្ឋតិចសាស់ ក្រោយពីមានករណីផ្ទុះអាវុធ នេះបើយោង តាម ការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពី វេលាថ្ងៃត្រង់ ថ្ងៃមិញនេះ ។
បន្ថែមពីលើនេះ បើតាមការអោយដឹងពីនាយឧត្តមសេនីយ៍ទោ Mark Milley បានផ្តល់ជាកិច្ច សម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មានអោយដឹងថា ករណីបាញ់បោះ នៅមូលដ្ឋានទ័ព ខាងលើ នេះអាចកើតឡើងទៅបាន ក្នុងរយៈពេលចន្លោះពី ១៥ ទៅ ២០ នាទី ដោយនៅក្នុងនោះ គេ ឃើញបុរសជាជនសង្ស័យ និងជា អ្នកបង្កហេតុ ធ្លាប់ជាអតីត ទាហាន បម្រើនៅក្នុងប្រទេស អ៊ីរ៉ាក់ កន្លងទៅ មកទល់ពេលនេះ ក៏កំពុងតែសម្រាកព្យាបាល ជម្ងឺផ្លូវចិត្តនោះ គាត់បែរជាបែក គំនិត បើករថយន្ត ចូលទៅក្នុង មូលដ្ឋានទ័ព និងបើកការវាយប្រហារ បាញ់បោះ គ្រាប់ពិត ផ្ទាល់តែម្តង។
គួររំឭកថា បេក្ខភាព ជនដៃដល់ មានជម្ងឺផ្លូវចិត្តខាងលើនេះ ក្រោយពីបានបើកការវាយប្រហារ រួចរាល់ហើយ គាត់បានសម្រេចចិត្ត បាញ់សម្លាប់ខ្លួនឯង ពោលយកកាំភ្លើង បាញ់ចំក្បាល របស់ ខ្លួនឯងផ្ទាល់តែម្តង ។ យ៉ាងណាមិញ នាយឧត្តមសេនីយ៍ទោ Mark Milley បន្តអោយដឹង ថា ករណីបាញ់ប្រហារខាងលើនេះ ពុំមានជាប់ទាក់ទង ទៅនឹង សកម្មភាព វាយប្រហារ ភារវ កម្ម នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ