CamNews

តារា 

De Gea ផ្ញើរសារសំងាត់អោយ Thiago បង្ហើបអំពីការផ្ទេរទៅ Manutd?

ថ្មីៗនេះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ របស់ Manchester United " David De Gea " បានផ្ញើរសារ
សំងាត់មួយ អោយទៅកីឡាករ Thiago Alcantara ដែលជាកីឡាករ ជំរើសជាតិអេស្ប៉ាញក្រោម
អាយុ ២១ ឆ្នាំបង្ហើបពី មុនព្រួញរបស់ Manhcester United ក្នុងការទិញយក Thiago ចេញពីក្រុម
Barcelona ។



សារសំងាត់ដែល De Gea បានផ្ញើរអោយ Thiago នោះគឹសរសេរដាក់លើបាល់ជាភាសាអេស៉្បាញ
" Nos Vamos en Manchester " ដែលមានន័យថា " ជួបគ្នានៅ Manchester " ។ ដោយសារតែសារ
មួយនេះ ធ្វើអោយគេគិតថា Thiago គឺជាមុខព្រួញរបស់ Manchester United ដែលត្រូវចរចារដេញ
ថ្លៃ ទិញយកមកជំនួសកន្លែង Paul Scholes ដែលបានចូលនិវត្តន៍ទៅ ។ ក្រុម Manutd បានត្រៀម
លុយចំនួន ១៥ លានផោនរួចហើយសំរាប់ដំណាក់កាល ដំបូងក្នុងការចរចារ ប្រសិនបើ Thiago និង
Barcelona យល់ព្រមនោះ Thiago នឹងចូលមកបំពេញចន្លោះរបស់ Paul Scholes ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: david de gea manu football thiago barcelona