ដើម្បីលើកទឹកចិត្តឱ្យប្រជាជនធ្វើស្រែ បណ្ដាឆាកសម្ដែងនៅលើភ្លឺស្រែ គឺជាទិដ្ឋភាពដែលងាយ
នឹងជួបប្រទះ នៅទឹកដី កូរ៉េខាងជើង ដែលជាប្រទេសដ៏អាថ៌កំបាំងបំផុតក្នុងពិភពលោក។
ក្រៅពីព័ត៌មានស្ដីអំពីជីវភាពរស់នៅ សង្គម វប្បធម៌ ឬក្បាលម៉ាស៊ីនរដ្ឋ ព័ត៌មានអំពីនិយមន័យ
សិល្បៈ កូរ៉េខាងជើង ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនពិភពលោក។ ចំណុចខុស
ប្លែកគ្នាដ៏ធំបំផុត រវាងសិល្បៈ កូរ៉េខាងជើង និងបណ្ដាប្រទេសផ្សេងៗ នោះគឺគោលបំណងរបស់
វា។ សិល្បៈរបស់ប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក បង្កើតឡើង ដើម្បីបម្រើដល់តម្រូវការ
នៃការកំសាន្ដរបស់មនុស្សទូទៅ ប៉ុន្ដែ សម្រាប់កូរ៉េខាងជើង សិល្បៈត្រូវបានគេបង្កើតឡើងគឺដើម្បី
លើកតម្កើងមេដឹកនាំប្រទេស។
ឆាកសម្ដែងនៅលើភ្លឺស្រែ
នៅកូរ៉េខាងជើង ប្រជាជនតែងបានទស្សនានូវការសម្ដែង និងច្រៀងរបស់ក្រុមសិល្បៈយោធា នៅ
តាមវាលស្រែ។ ការសម្ដែងបែបនេះ គឺដើម្បីលើកទឹកចិត្តដល់ពលរដ្ឋឱ្យខិតខំធ្វើស្រែចំការ។ ក្រុម
សិល្បៈបែបនេះ ត្រូវបានគេបំពាក់ឧបករណ៍គ្រប់គ្រាន់ គឺមិនមែនជាក្រុមសិល្បៈរាយរងដែលមិន
មានការចាត់តាំងត្រឹមត្រូវនោះទេ។ សកម្មភាពសិល្បៈវប្បធម៌នៅកូរ៉េខាងជើង គឺសុទ្ធិតែត្រូវស្ថិត
ក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីបក្ស និងរដ្ឋ។
នៅកូរ៉េខាងជើង ក្រុមសិល្បៈ ត្រូវបានគេបែងចែកគោលដៅយ៉ាងច្បាស់លាស់ ក្នុងនោះមានក្រុម
ខ្លះ ធ្វើសកម្មភាពសម្រាប់តែបម្រើដល់ក្រុមមេដឹកនាំ ចំណែកក្រុមសិល្បៈខ្លះ ឆាកសម្ដែងរបស់ពួក
គេ គឺនៅឯវាលស្រែ ហើយអ្នកគាំទ្ររបស់ពួកគេ គឺកសិករ។
ថ្វីបើជាក្រុមចម្រៀងនៅតាមវាលស្រែ ប៉ុន្ដែសិល្បករម្នាក់ៗ ត្រូវបានទាមទារឱ្យមានចំណេះជំនាញ
ខ្ពស់។ ពួកគេត្រូវស្លៀកពាក់ឯកសណ្ឋានជាទាហាន និងសម្ដែងតាមរបៀបដ៏មានវិន័យ។ បណ្ដា
បទចម្រៀងដែលត្រូវបានលើកយកមកច្រៀង ដើម្បីលើកទឹកចិត្តកសិករ គឺសុទ្ធតែជាចម្រៀងលើក
តម្កើងមេដឹកនាំជាតិ និងសរសើរបក្ស។
អ្នកចម្រៀងមិនលើកតម្កើងមេដឹកនាំ ឬបក្សនឹងត្រូវស្លាប់
តារាចម្រៀង Hyon Song-wol ធ្លាប់ត្រូវគេជឿថា ជាស្រីកំណាន់របស់ Kim Jong un
ត្រូវបានគេប្រហារជីវិត។
នៅកូរ៉េខាងជើង មានលក្ខខណ្ឌដែលក្រុមអ្នកសិល្បៈនិយាយតៗគ្នាថា “ភាពច្នៃប្រឌិតទាំងអស់ មិនត្រូវស្ថិតនៅក្រៅរង្វង់នៃការលើកតម្កើងមេដឹកនាំ”។ ដូច្នេះ ក្រៅពីការសរសើរទឹកដី ជនជាតិ
ខ្លួនឯង តំបន់ល្បីឈ្មោះ បទចម្រៀងស្ទើរតែទាំងអស់របស់កូរ៉េខាងជើង គឺនៅតែចាកមិន ឆ្ងាយ
អំពី ការសរសើរអតីតមេដឹកនាំជំនាន់មុនៗរបស់ខ្លួនដដែល។
ប្រការខាងលើនេះ ហាក់ដូចជាដើរបញ្ច្រាស់ទៅនឹងភាពច្នៃប្រឌិតក្នុងវិស័យសិល្បៈ ប៉ុន្ដែវាគឺជា
គោលការណ៍នៅកូរ៉េខាងជើង។ ព្រោះថា ប្រសិនមានការប្រព្រឹត្តផ្ទុយពីនេះ សិល្បករ សិល្បការិនី
អាចនឹងត្រូវប្រឈមនឹងការកាត់ទោស ក្នុងនោះក៏មានទោសប្រហារជីវិត។
អ្នកសិល្បៈនៅកូរ៉េខាងជើង សុទ្ធតែរំឭកគ្នាទៅវិញទៅមក នូវពាក្យស្លោកមួយ ៖ “រួមគ្នាច្រៀងលើក
តម្កើងមេដឹកនាំ” ។ ព្រោះថា ការប្រព្រឹត្ដផ្ទុយពីនេះ នឹងត្រូវស្លាប់។
ជាក់ស្ដែង ទាក់ទិននឹងបញ្ហាខាងលើ ដែលបានធ្វើឱ្យកក្រើកវិស័យសិល្បៈកូរ៉េខាងជើង នោះគឺ
ករណីប្រហារជីវិតសិល្បករ សិល្បការិនីមកពីក្រុមតន្ដ្រី Unhasu និង Wangjaesan Light Music
ចំនួន ១២រូប ក្នុងនោះ មានតារាចម្រៀង Hyon Song-wol ដែលធ្លាប់ជាស្រីស្នេហ៍មួយរយៈពេល
របស់មេដឹកនាំ Kim Jong-un ។ ក្រុមចម្រៀងខាងលើនេះ ត្រូវបានចោទប្រកាន់ថា បានថតរឿង
សិច និងបញ្ចេញលក់ក្នុងទីផ្សារ។ ប៉ុន្ដែ តាមពិត បន្ទាប់ពីត្រូវបានបញ្ចេញជាសាធារណៈ វីដេអូ ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចោទថាជាវិដេអូសិច នោះ វាគ្រាន់តែជាចម្រៀងមួយបទដែល
ក្រុមអ្នកសិល្បៈ ច្រៀង និងរាំទៅតាមបទចម្រៀងមួយបទរបស់អាមេរិកតែប៉ុណ្ណោះ។
រូបភាពខាងលើ ត្រូវបានកាត់ចេញពីវីដេអូ ដែលកូរ៉េខាងជើងយល់ថា ជាភ័ស្ដុតាងមួយ ធ្វើឱ្យតារា
ចម្រៀងស្រី នាង Hyon Song-wol រួមទាំងសិល្បករ សិល្បការិនី ១១រូបផ្សេងទៀតមកពីក្រុមតន្ដ្រី
Unhasu និង Wangjaesan Light Music ត្រូវបានកាត់ទោសប្រហារជីវិត។
ក្រុមគ្រួសារអ្នកទោសក៏ត្រូវចាប់ទៅធ្វើពលកម្ម
ក្រៅពីការប្រហារជីវិត “អ្នកប្រព្រឹត្តខុស” ក្រុមគ្រួសាររបស់ បណ្ដា “ជនល្មើស” ក៏ត្រូវបានចាប់បញ្ជូន
ទៅ “កែប្រែ” ដោយត្រូវពលកម្មរយៈពេលយូរ តាមទម្លាប់ “ដាក់ទោសបីជំនាន់” នៅកូរ៉េខាងជើងផង
ដែរ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កូរ៉េខាងជើង ៖ មិនយំស្រណោះមេដឹកនាំប្រទេស គឺត្រូវមានទោស
ស្អាតខុសធម្មជាតិ ជារឿងខុសច្បាប់ នៅកូរ៉េខាងជើង
ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ(មានវីដេអូ)
ពិធីបុណ្យរដូវរងាពីរសប្ដាហ៍ របស់កុលសម្ព័ន្ធ Kalasha
កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH