CamNews

យល់ដឹង 

វិធីសាស្ដ្រទាំង ២១ ជួយអោយអ្នករស់ដោយ មានសុភមង្គល

សុភមង្គលមិនមែនជាអ្វីដែលស្មុគស្មាញ និងធំដុំណាស់នោះទេ តែវាកើតឡើងពីប្រការ
សាមញ្ញបំផុតនៅជុំវិញជីវភាពរបស់យើង។



១/ ចូរក្លាយជាមិត្តល្អ និងស្និទ្ធបំផុតចំពោះខ្លួនឯង

ចូរស្រលាញ់កន្លែងធ្វើការរបស់ខ្លួន និងអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួនដោយពុំមានការសង្ស័យ
អ្វីទាំងអស់។ នេះគឺជាប្រការដំបូង និងសំខាន់ដើម្បីក្លាយជាអ្នកដែលមានសុភមង្គល។

២/ ញញឹម និងសើចជានិច្ច!

នៅពេលអ្នកសើច ខួរក្បាលរបស់អ្នកនឹងបញ្ចេញសារជាំតិ serotonin ដែលជាជាតិចម្រុះ
ម្យ៉ាងធ្វើអោយអារម្មណ៍របស់អ្នកបានធូរស្រាល។

៣/ រក្សាបាតជើងអោយកក់ក្ដៅ

នៅក្នុងរដូវរងា ឬពេលរាត្រីត្រជាក់ ចូរពាក់ស្រោមជើងដែលអ្នកយល់ថា មានភាពស្រួលខ្លួន
និងជួយរក្សាភាពកក់ក្ដៅសម្រាប់អ្នកនារដូវរងា។

៤/ ស្រែកច្រៀងអោយបានឮ!

អ្នកនឹងទទួលបានអារម្មណ៍រីករាយ និងធូរស្រាលក្នុងចិត្ត នៅពេលអ្នកបិទទ្វារបន្ទប់ បើក
ចម្រៀងដែលអ្នកចូលចិត្ត រួចស្រែកច្រៀងអោយអស់ពីសម្លេង!

៥/ ញ៉ាំសូកូឡាមួយបន្ទះសាកមើល

ចូរសាកញ៉ាំសូកូឡាមួយបន្ទះ ហើយចាំមើល ថាតើអារម្មណ៍របស់អ្នកយ៉ាងណាដែរ!

៦/ រង់ចាំប្រការដ៏អស្ចារ្យ

ចូរជឿថា នឹងមានប្រការដ៏អស្ចារ្យមួយមករកអ្នកនៅក្នុងថ្ងៃនេះ។ ពិភពលោកកំពុងនាំមកនូវ
ការល្អៗសម្រាប់អ្នកជានិច្ច អោយតែអ្នកចូលចិត្តសាងអំពើល្អ។

៧/ ចំណាយពេលសមាធិ បួងសួង និងច្រៀង


ការពិសោធជាច្រើនបានអោយដឹងថា អ្នកដែលមានការជឿជាក់លើអរូបិយ តែងមានសុភ
មង្គល និងរឹងមាំជាអ្នកមិនជឿ។

៨/ ចូរសើចអោយបានច្រើន សូម្បីតែអ្នកកំហុស

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានកំហុស ពុំមានអ្នកណាល្អឥតខ្ជោះនោះទេ។ ចូរលើកលែង
ទោសអោយខ្លួនឯង ទទួលស្គាល់កំហុសរបស់ខ្លួន ដោយញញឹម។

៩/ គេង

គេងអោយបាន ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ អាចជួយបង្កើតថាមពលដល់អ្នក និងកាត់បន្ថយ
ភាពស្មុគស្មាញ។

១០/ដឹងគុណចំពោះអ្វីដែលអ្នកមានជារៀងរាល់ថ្ងៃ


អារម្មណ៍ដែលអ្នកទទួលបានពីអ្វីដែលអ្នកអរគុណ នោះគឺជាកត្តាសំខាន់បំផុតដើម្បីរស់
ដោយសុភមង្គល។ ចូរមានទម្លាប់ដឹងគុណចំពោះប្រការដែលយើងមាន ពេលនោះអ្នកនឹង
ទទួលបានអារម្មណ៍សុភមង្គល។

១១/ ឆាប់ក្រោកពីព្រលឹម!

ចូរចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងការគិតបែបសប្បាយរីករាយ។ ព្រឹកព្រលឹមគឺជាអំឡុងពេលដ៏
ល្អសម្រាប់នាំមកនូវថាមពលដល់ស្មារតិ និងធ្វើអោយជីវិតរបស់អ្នកកាន់តែមានភាពរស់
រវើក។

១២/ ទទួលពន្លឺពីព្រះអាទិត្យ

ការឈរនៅក្រោមពន្លឺព្រះអាទិត្យរយៈពេល ២០នាទីជារៀងរាល់ថ្ងៃ នឹងជួយកែលំអស្ថាន
ភាពផ្លូវចិត្តរបស់អ្នក ព្រមទាំងអាចទប់ស្កាត់បញ្ហាដែលកើតមានឡើងទៅតាមរដូវ។

១៣/ លើកឡើងនូវប្រការដែលអះអាងពីវិជ្ជមាន


�សុភមង្គលរបស់ខ្ញុំនឹងនាំមកនូវសុភមង្គលច្រើនជាងនេះ� ចូរគិត អាន និយាយ និងច្រៀង
ពីប្រការនេះ!

១៤/ សរសើរខ្លួនឯង

ចូរអនុញ្ញាតអោយខ្លួនឯងបានលើកទឹកចិត្តចំពោះខ្លួនឯង និងទទួលស្គាល់នូវស្នាដៃដែល
ខ្លួនបានធ្វើកាលពីមុនមក។

១៥/ សុភមង្គលពីមនុស្សនៅជុំវិញ


ចូរចងចាំថា សុភមង្គលអាចមានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អ្នកគួរតែទុកអោយ
មនុស្សដែលមានចំណុចពិសេស គោដៅ និងការស្រមៃដូចអ្នក នាំមកនូវសុភមង្គលដល់
អ្នក!

១៦/ ដាំដើមឈើ ឬដើមផ្កា


អារម្មណ៍ត្រេកអរនៅពេលបានឃើញដើមឈើ ឬដើមផ្កាដែលអ្នកបានបញ្ចេញកម្លាំងដាំ
និងថែរក្សា កំពុងតែធំឡើងៗ តើនោះមិនមែនជាសុភមង្គលទេ ឬអ្វី?

១៧/ ចំណាយពេលរក្សាភាពស្ងប់ស្ងាត់

ជារៀងរាល់ថ្ងៃ ចូរចំណាយពេលបន្ដិចដើម្បីអង្គុយស្ងៀមស្ងាត់ ដោយមិនមានសម្លេងទូរ
ទស្សន៍ មិនមានអ៊ីនធើរណែត។ល។

១៨/ សម្លឹងមើលអនាគត

បង្កើតគោលដៅ និងធ្វើគម្រោងដើម្បីតម្រង់ទិស និងអនុវត្តទៅតាមអ្វីដែលអ្នកបានកំណត់។
ការតាមចាប់នូវអ្វីដែលយើងកំពុងស្រមៃចង់បាននឹងធ្វើអោយយើងមានសុភមង្គល។

១៩/ ទទួលស្គាល់នូវប្រការដែលអ្នកមិនអាចផ្លាស់ប្ដូបាន

ចូរកុំចំណាយពេលពិចារណា ថាមពលដ៏មានតម្លៃរបស់អ្នកទៅក្នុងប្រការដែលហួសពីការ
គ្រប់គ្រងរបស់ខ្លួន។ ចូរទុកអោយវាប្រព្រឹតទៅតាមធម្មជាតិ។

២០/ សម្រាក

ការសម្រាក ១០នាទីក្នុងអំឡុងពេលអ្នកកំពុងបំពេញការងារ នឹងជួយអោយស្មារតិរបស់
អ្នកបានស្រស់ថ្លា ធ្វើអោយអ្នកបានរីករាយជាងមុន។

២១/ ចូរស្រឡាញ់អ្វីៗគ្រប់យ៉ាង!

ចូរស្រឡាញ់ខ្លួនឯង និងអ្វីដែលជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ ការស្រឡាញ់មនុស្ស
និងវត្ថុទាំងអស់នៅជុំវិញខ្លួន បូករួមទាំងសត្រូវរបស់អ្នកផង នោះវានឹងជួយអោយអ្នកទទួល
បានសុភមង្គល!

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

Tags: healthknowledge