CamNews

ធនាគារពិភពលោកផ្តល់ប្រាក់៥០០លានដុល្លាដល់រដ្ឋា ភិបាលហ្វីលីពីនដើម្បីស្នារប្រទេសឡើងវិញ

ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញថាខ្លួននឹងធ្វើការបញ្ចេញ
ទឹកប្រាក់ប្រមាណ ៥០០លានដុល្លាអាមេរិកដើម្បីជួយដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន
ក្នុងការស្តារប្រទេសឡើងវិញទៅលើហេដ្ឋារចនាសម្ពន្ធ័មួយចំនួនបន្ទាប់ពីបានវាយប្រហារ
ដោយខ្យល់ព្យុះត្រូពិចឈ្មោះថា វាស៊ីកន្លងទៅដែលបានសំលាប់ប្រជាជនប្រមាណជាង
១,២០០នាក់ និងរាប់ម៉ឺននាក់ទៀតគ្មានទីជំរក។
​ប្រធានធនាគារពិភពលោកប្រចាំប្រទេសហ្វីលីពីនបាននិយាយថា "នៅក្នុងគ្រោះមហន្តរាយ
ធម្មជាតិនេះវាគឺជារឿងដ៏អាក្រក់មួយចំពោះស្រ្តីនិងកុមារដែលងាយនឹងរងការប៉ះពាល់"។
គាត់ក៏បានបន្តទៀតថា "ពួកគេសង្ឍឹមថាមូលនិធិសង្គ្រោះទាំងនេះនឹងត្រូវប្រគល់ទៅអោយ
រដ្ឋាភិបាលហ្វីលីពីនក្នុងពេលឆាប់ៗដើម្បីធ្វើការជួយដល់ការស្តារជីវភាពគ្រួសាររងគ្រោះ,
និងសហគមន៍, សាងសង់ឡើងវិញនូវហេដ្ឋរចនាសម្ពន្ធ័ដែលបានបំផ្លាញ, ស្នាសេវាកម្ម
សាធារណៈ និងជាពិសេសនោះគឺពង្រឹងការប្រុងប្រយត្ន័សំលាប់គ្រោះមហន្តរាយធម្មជាតិនេះ
ដែលអាចនឹងកើតមានលើកក្រោយ"។
គួរបញ្ជាក់ថាខ្យល់ព្យុះត្រូពិចឈ្មោះវាស៊ីនេះបានបោកបក់មកលើភាគខាងត្បូងប្រទេសហ្វីលី
ពីនចាប់តាំងពីថ្ងៃទី១៦ ដល់ ១៨ខែធ្នូនេះដែលបាននាំមកជាមួយនិងភ្លៀងធ្លាក់យ៉ាងខ្លាំង
ដែលបង្កអោយមានជាទឹកជំនន់ផងដែរ៕

ដោយ វឌ្ឍនា

Tags: floodphilippinewashiworld bank