CamNews

ជីវិត និងការងារ 

ស្រ្តីមានជើងយក្សទំងន់ ១០៧គីឡូក្រាម

ចាប់តាំងពីនាងមានកំនើតមកដល់បច្ចុប្បន្ននេះ Mandy Sellars មានអាយុ៣៨ឆ្នាំហើយនាងបាន
រស់នៅជាមួយនឹងជើងយក្សដ៏ចំលែក ក្នុងជីវិតរស់នៅដ៏ធម្មតាមួយ ទោះបីជានាងមានជើងដ៏ធំ
ខុសពីអ្នកដទៃ។

ជើងដ៏ធំសម្បើមរបស់ Mandy គឺមានទំងន់ចំនួន  ១០៧គីឡូក្រាម  នៅជាមួយនឹងជើងខាងឆ្វេង
របស់នាង ដែលមិនអាចឱ្យនាងដើរបានទាន់តែសោះ និងធ្វើឱ្យនាងជួបប្រទះនូវបញ្ហាសុខភាព
ជាច្រើនទៀត ដូចជា ជំងឺកកសរសៃឈាម ដែលជាង ១ឆ្នាំមុន នាងត្រូវចំណាយជីវិតរស់នៅ
របស់នាងនៅក្នុងមន្ទីរពេទ្យ។

២០ឆ្នាំមុន គ្រូពេទ្យ មិនអាចធ្វើការវិនិច្ឆ័យជំងឺដ៏ចំលែករបស់នាងបានទេ។ ប៉ុន្តែ សព្វថ្ងៃនេះ
នាងអាចរស់នៅក្នុងជីវិតមួយដ៏ប្រសើរជាងមុន ដោយសារតែ គ្រូពេទ្របានរកឃើញរកនូវ
រោគសញ្ញាចុងក្រោយរបស់នាង និង បានធ្វើការព្យាបាលតាមបច្ចេកទេសថ្មីទំនើបដែលអាច
ធ្វើឱ្យជើងរបស់នាង រួញតូចវិញបាន៕ 

ដោយ៖ វណ្ណៈ
ប្រភព៖ peopledaily


Tags: Woman with giant 17-stone legs lifestyle