ព័ត៌មានអន្តរជាតិ ៖ ករណីគ្រោះថ្នាក់ រថភ្លើងក្រោមដី បើករអិលធ្លាក់ចេញពីផ្លូវ រថ នៅកណ្តាលទីក្រុង មូស្កូ ប្រទេស រុស្ស៊ី បានបណ្តាលអោយមនុស្ស យ៉ាងហោចណាស់ ៣ នាក់ ស្លាប់បាត់បង់ជីវិត ដោយ នៅក្នុងនោះ ច្រើននាក់ផ្សេងទៀត បានរងរបួស ខណៈ មួយចំនួនទៀតបានជាប់គាំងនៅក្នុងទួររថភ្លើង នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោង មុននេះបន្តិច ។
សេចក្តីរាយការណ៍ ពីស្ថានីយ៍រថភ្លើង ក្រោមដី បញ្ជាក់ អោយដឹង ត្រឹមតែថា មានករណីរថភ្លើង បើក រអិលធ្លាក់ផ្លូវតែប៉ុណ្ណោះ ដោយនៅក្នុងនោះ ពុំមានការរាយការណ៍ បញ្ជាក់ បន្ថែមនោះទេ ស្របពេល ដែលមូលហេតុ ដែលនាំអោយមានករណីគ្រោះថ្នាក់លើកនេះ ពុំទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ
គួររំឭកថា រថភ្លើងក្រោមដី ទីក្រុង មូស្កូ ជាបណ្តាញរថភ្លើង ធំជាងគេ និង មានវ័យចំណាស់ជាងគេនៅ លើពិភពលោក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី