CamNews

យល់ដឹង 

អាហារ ៦ មុខល្អចំពោះធ្មេញ

ទោះបីជាធ្មេញមានមុខងារកិនរំលាយអាហារក្តី ប៉ុន្តែអាហារមួយចំនួនក៏អាចជួយផ្តល់អត្ថ
ប្រយោជន៍ដល់ធ្មេញរបស់យើងបានដែរ។

ខាងក្រោមនេះជាប្រភេទផ្លែឈើទាំង ៦​ យ៉ាងដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន
សំរាប់ធ្មេញរបស់យើង៖

១- ផ្លែគីវី
ជាផ្លែឈើមួយប្រភេទដែលផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើន ដល់ធ្មេញ ព្រោះថាវាមានសារ
ធាតុអាហារល្អៗជាច្រើនទុក ជំនួយធ្មេញនិងអញ្ចាញ ។ មិនតែប៉ុណ្ណោះវាថែមទាំងមាន
ជាតិសរសៃដែលជួយខាត់ធ្មេញឱ្យសចែងចាំងទៀតផង ។ វាជា ផ្លែឈើដែលសមសម្រាប់
អ្នកដែលនិយមចូលចិត្តផឹក�តែ� កាហ្វេ ព្រោះវាអាចជួយកម្ចាត់កម្អែលលឿងៗដែលជាប់
ធ្មេញបានល្អ ។

២- វ៉ាសាប៊ិ
វាសាប៊ិមានសារធាតុម៉្យាងឈ្មោះ អៃសូធិអូសៀលោត ដែលអាចទប់ស្កាត់ មិនឱ្យមេរោគ
ក្នុងធ្មេញវិវត្តបានទេ ដូច្នេះ ហើយបានជានៅពេលអ្នកទំពាវ៉ា-សាប៊ិម្តងៗ គឺស្មើនឹងជួយ
ពន្យារអាយុធ្មេញឱ្យកាន់តែជាប់រឹងមាំបានយូរ ឆ្នាំថែមទៀត ។

៣- ទំពាំងបាយជូរក្រៀម
ក្រុមអ្នកស្រាវជ្រាវខាងចំណីអាហាររបស់ សហរដ្ឋអាមេរិកបានឱ្យដឹងថា អាស៊ីដអូលៀ
ណូអ៊ីក ដែលមានក្នុងទំពាំង បាយជូរក្រៀមអាចជួយទប់ស្កាត់ការវិវត្តរបស់បាក់តេរីក្នុង
ក្រអូមមាត់ អាច និយាយបានថា កាន់តែទទួលទានច្រើន មាត់ ធ្មេញ ក៏កាន់តែមានសុខ
ភាពល្អ ។

៤- ផ្លែក្រេនបឺរី
សម្រាប់ផ្លែឈើមួយប្រភេទនេះមានតម្លៃខ្ពស់បន្តិច មែន ប៉ុន្តែប្រសិនបើបានទទួលទានអ្នក
នឹងមានអារម្មណ៍ថាធ្មេញមានសុខភាពល្អប្រាកដមែន ពីព្រោះក្រេនបឺរីមានសារធាតុ ដែល
ជួយទប់ស្កាត់កុំឱ្យបាក់តេរីតោងជាប់ធ្មេញ ការពារដំណើរវិវត្តរបស់អតិសុខុមប្រាណ ។

៥- ផ្លែប៉ោម
ទោះបីជាផ្លែប៉ោមមិនអាចពិឃាតដង្កូវ ស៊ីធ្មេញបានដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែ វាមានប្រ
សិទ្ធភាពក្នុងការភ្ញោចក្រពេញ ទឹកមាត់ឱ្យផលិតទឹកមាត់ចេញមកច្រើនៗ។ បន្ទាប់មកទឹក
មាត់ក៏នឹងលាងជម្រះមិនឱ្យមានកម្ទេចអាហារ ជាប់តាមជើងធ្មេញ។ មិនតែប៉ុណ្ណោះវាថែម
ទាំងជួយសម្រួល ស្ថានភាពអាស៊ីដក្បុងក្នុងមាត់ឱ្យមានតុល្យភាពដើម្បីការពារសំណឹក
ធ្មេញ ។

៦- ការ៉ុត
ជាតិសរសៃ និង ភាពស្រួយស្រែះរបស់ការ៉ុតនឹងបំពេញមុខងារ ខាត់កម្ទេចអាហារដែល
ជាប់តាមជើងធ្មេញ។ បន្ទាប់ មកវានឹងជួយភ្ញោច ក្រពេញទឹកមាត់ឱ្យបញ្ចោញទឹកមាត់មក
លាងជម្រះធ្មេញឱ្យស្អាត មានន័យថា បើបានទំពាការ៉ុតលេង មួយកូនមើមគឺស្មើនឹងយើង
កំពុងអង្គុយដុសសម្អាតធ្មេញដែរ ៕
ដកស្រង់ពី Phnompenhdailynews.com
ដោយ៖ រស្មី

Tags: beautyhealthlife stylehealthyteeth