CamNews

កំពូលអាវុធទាំង ៨ នៃឆ្នាំ ២០១១

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានដឹងហើយថា អាវុធទំនើបៗរាប់មិនអស់ត្រូវបាន
គេបង្កើតឡើងក្នុងគោលបំណងបន្ទាន់សម័យសម្រាប់ការពារប្រទេស ការពារសម្ព័ន្ធមិត្ត ឬ
ដើម្បីលក់ជាដើម ប៉ុន្ដែខាងក្រោមនេះគឺជាប្រភេទអាវុធទំនើបបំផុតដែលស្ទើរតែមិនមានគូ
ប្រៀប ៖

កាំជ្រួចផ្លោងឆ្លងទ្វីប RS-24 របស់រូស្ស៊ី


យោងតាមទំព័រ Ria Novosti បានអោយដឹងថា RS-24 គឺជាកាំជ្រួចផ្លោងឆ្លងទ្វីបជំនាន់ថ្មីដែល
មានលទ្ធភាពនាំគ្រាប់បែបនុយក្លែអែរច្រើនគ្រាប់ (MIRV) ។

កំពូលរថក្រោះ T-90 AM របស់ រូស្ស៊ី


រថក្រោះប្រភេទនេះ ត្រូវបានគេមើលឃើញថា ជារថក្រោះដែលមានមុខងារល្អបំផុតក្នុងពិភព
លោក។ T-90 AM អាចធ្វើដំណើរបណ្ដើរ និងបាញ់បណ្ដើរ ព្រមទាំងអាចកំទេចគោលដៅក្នុង
រយៈចម្ងាយ ៤,៥គម នៅពេលយប់។ គ្រាប់ផ្លោងប្រភេទមួយចំនួន នឹងពិបាកក្នុងការបាញ់
ទម្លុះ T-90 AM ដោយសារតែភាពក្រាស និងស្វិតរបស់វា។

អាវុធ
AHW លឿនបំផុតរបស់អាមេរិក



កាលពីថ្ងៃទី ១៧ វិច្ឆិកា កងទ័ពអាមេរិក បានសាកល្បងដោយជោគជ័យនូវអាវុធមានល្បឿន
លឿនបំផុតដែលត្រូវបានបាញ់ចេញពីតំបន់សាកល្បងកាំជ្រួចនៅ Kauai កោះ Hawaii ឆ្ពោះ
ទៅកាន់តំបន់សាកល្បង Reagan នៃកោះ Kwajalein ក្នុងប្រជុំកោះ Marshall ។ ល្បឿនរបស់
អាវុធនេះ លឿនជាង ៥ដង បើធៀងទៅនឹងល្បឿនរបស់សម្លេង គឺប្រហាក់ប្រហែល ៦.០០០
គម/ម៉ោង។

មធ្យោបាយជំនួយក្នុងក្នុងការប្រយុទ្ធ ដែលត្រូវបញ្ជាពីចម្ងាយ SMSS


បន្ទាប់ពីរយៈពេលនៃការសាកល្បង និងវាយតម្លៃ កងទ័ពអាមេរិកបានសម្រេចចិត្តទិញយក
ប្រព័ន្ធជំនួយការប្រយុទ្ធគ្មានអ្នកបើកបរ SMSS របស់ក្រុមហ៊ុន Lockheed Martin សម្រាប់ប្រើ
ប្រាស់នៅក្នុងការប្រយុទ្ធនៅសមរភូមិ Afghanistan។

SMSS របស់ក្រុមហ៊ុន Lockheed Martin នេះ គឺជាប្រព័ន្ធពាក់កណ្ដាលស្វ័យប្រវត្ត ដែលអាច
ត្រូវបានបញ្ជាដោយឧបករណ៍បញ្ជាពីចម្ងាយ ឬទាហានម្នាក់។ អាវុធនេះ អាចវាយប្រហារ
លើសត្រូវដោយមិនចាំបាច់ខ្លាចត្រូវរងរបួស ឬស្លាប់។

ប្រព័ន្ធកាំជ្រួចការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-500 របស់រូស្ស៊ី


ប្រព័ន្ធកាំជ្រួចការពារដែនអាកាសថ្មីបំផុតរបស់រូស្ស៊ី S-500 គឺជាកំណែថ្មីពី S-400 ត្រូវបានគេ
ប្រើប្រាស់ជាពិសេសដើម្បីវាយស្កាត់កាំជ្រួចផ្លោងប្រភេទមធ្យម និងប្រភេទរយៈចម្ងាយជិត។
ប្រព័ន្ធនេះ អាចបាញ់បានចម្ងាយពី ៣.៥០០គម និងមានល្បឿន ៥គម/វិនាទី ។ S-500 នឹង
ត្រូវបានបំពាក់ទៅអោយកងទ័ពរូស្ស៊ីនៅឆ្នាំ ២០១៥ បរិវេណនៃប្រតិបត្តិការណ៍របស់វាគឺប្រ
ហែលជា ៦០០គម។

កាំភ្លើងធំរបស់អាមេរិក សមាជិកថ្មីបំផុតរបស់សេរី Paladin



កាំភ្លើងធំ M109A6 Paladin ត្រូវបានរចនាឡើងដោយយោងទៅលើគំរូ M109 ជំនាន់ ១៩៦០។
ចំណុចសំខាន់ៗ ដែលកាំភ្លើងធំនេះត្រូវបានគេកែលំអមានដូចជា ៖ របាំងការពារ ធុងដាក់
គ្រាប់ និងកន្លែងបើកបរជាដើម ដើម្បីការពារសុវត្ថិភាពរបស់អ្នកបញ្ជាកាំភ្លើងធំនេះ។ ក្រៅពី
នេះ M109A6 ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធងបញ្ជាថ្មី រួមជួយម៉ាស៊ីនវាស់វែងផ្លូវគ្រាប់កាំភ្លើង
ដែលមានជំនួយពី GPS ។

AH-64D "Longbow" Block III ជាឧទ្ធម្ភាកចក្រមិនមានគូប្រៀប



កាលពីថ្ងៃទី ២ ខែវិច្ឆិកា ក្រុមហ៊ុន Boeing របស់អាមេរិក បានប្រគល់ឧទ្ធម្ភាកចក្រប្រភេទ
AH-64D "Longbow" Block III ចំនួន ៦៩០ គ្រឿងទៅអោយកងទ័ពអាមេរិក។ AH-64D
"Longbow" Block III នេះគឺជាប្រភេទ ឧទ្ធម្ភាកចក្រធុនធ្ងន់ដែលត្រូវបានបំពាក់ដោយប្រភេទ
អាវុធទំនើបបំផុត ហើយវាក៏បានយកឈ្នះលើ Mi-28N របស់រូស្ស៊ី ក្នុងការប្រជែងដើម្បីផ្គត់ផ្គង់
ឧទ្ធម្ភាកចក្រទៅអោយឥណ្ឌា។

កាំជ្រួច Topol-M របស់រូស្ស៊ី


កាំជ្រួច Topol-M នេះ អាចបានចំគោលដៅទាំងអស់នៅលើផែនដី។ ដោយទម្ងន់ ៤៧តោន
Topol- M អាចត្រង់គោលដៅក្នុងរយៈចម្ងាយ ១០.០០០គម ជាមួយនឹងការខុសគោលដៅ
ត្រឹមតែប៉ុន្មានម៉ែត្រការ៉េតែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ xinhuanet

Tags: weaponinternational newstop 8