CamNews

Olympic 2012 លក់សំបុត្របានច្រើនជាង Euro ទៅទៀត

តាមគណកម្មាធិការរៀបចំកម្មវិធីកីឡាអូឡាំពិក London 2012 សំបុត្រចំនួន 1,6លាន
សំបុត្រទស្សនានៃបណ្តា
ការប្រកួតបាល់ទាត់បុរស និងនារីត្រូវបានលក់អស់។

លោក Jackie Brock-Doyle អ្នកនាំពាក្យរបស់គណកម្មាធិការរៀបចំកីឡាអូឡាំពិក London 2012
បាននិយាយកាលពីថ្ងៃម្សិលមិញថា នៅសល់ប្រហែលពាក់កណ្តាលលានសំបុត្រទៀតដែលមិន
ទាន់លក់ដាច់ ប៉ុន្តែចំនួនដែលលក់បានបច្ចុប្បន្ននេះ វាជាចំនួនដ៏អស្ចារ្យមួយពោលគឺ ច្រើនជាង
ចំនួនសំបុត្រដែលត្រូវបានលក់នៅវគ្គផ្តាច់ព្រាត់ EURO 2012 ឯប្រទេស Ukraine និង Poland
ដែលលក់បានចំនួន
1,4លានសំបុត្រទៅទៀត។

1,6 លានសំបុត្រទស្សនានៃការប្រកួតបាល់ទាត់បុរស និងនារីត្រូវបានលក់អស់

បាល់ទាត់ និងបាញ់ធ្នូគឺជាកីឡាពីរប្រភេទដែលត្រូវបានចាប់ផ្តើមធ្វើការប្រកួតលឿនជាងគេនៅ
អូឡាំពិក London ឆ្នាំនេះ។ ក្នុងនោះបាល់ទាត់ គឺជាកីឡាមួយក្នុងចំណោមកីឡាដែលធ្វើការប្រកួត
ត្រូវបានគេយកចិត្តទុកដាក់ជាងគេ។ កត្តានេះហើយដែលធ្វើឲ្យចំនួនសំបុត្រចូលទស្សនា ត្រូវបាន
លក់ដាច់បានចំនួនដូចខាងលើ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Olympic 2012 football sport ticket