យានអាវកាសគ្មានអ្នកបើកបរនេះ នឹងគូរឡើងវិញបាននូវសណ្ឋានដីនៅលើព្រះច័ន្ទ ព្រមទាំង
ស្វែងយល់អំពីផ្នែកខាងក្នុងរបស់ភពរណប់មួយនេះ។
យានអាវកាសភ្លោះ មានភារកិច្ចស្រាវជ្រាវព្រះច័ន្ទ
ទីភ្នាក់ងារអាវកាស NASA របស់អាមេរិក កាលពីថ្ងៃទី ១ មករាកន្លងទៅនេះ បានអោយដឹង
ថា យានអាវកាស ២ ដែលមានភារកិច្ចស្រាវជ្រាវអំពីព្រះច័ន្ទ បានចូលទៅដល់គន្លងគោចរ
នាយប់ចុងក្រោយនៃឆ្នាំចាស់។
យានអាវកាសទាំងពីរនេះ មានផ្ទុកបន្ទប់ពិសោធ gravity recovery ឬ ហៅថា GRAIL ដែល
មានតួនាទីស្វែងយល់ពីរចនាសម្ព័ន្ធរបស់ព្រះច័ន្ទ។
នៅក្នុងសប្ដាហ៍ខាងមុខ បន្ទប់ពិសោធទាំងពីរនេះ នឹងធ្វើដំណើរទៅកាន់តំបន់ប៉ូល ទន្ទឹម
នឹងនេះ ពួកវាក៏នឹងបន្ទាបខ្លួនមកជិតព្រះច័ន្ទ ដោយមានគម្លាតត្រឹមតែ ៥៥គម។
ក្រុមអ្នកវិទ្យាសាស្ដ្រនឹងប្រើប្រាស់ទិន្នន័យ ដែលទទួលបានពីយានអាវកាសនេះ ដើម្បីបង្កើត
បានជាផែនទីរបស់ព្រះច័ន្ទមួយដែលច្បាស់ជាងមុន តាមរយៈនេះ គេមិនត្រឹមតែអាចមើល
ឃើញផ្ទៃខាងលើរបស់ព្រះច័ន្ទនោះទេ តែគេក៏អាចយល់អំពីរចនាសម្ព័ន្ធខាងក្នុងរបស់វាបាន
មួយផ្នែកផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VOV