CamNews

ឥណ្ឌូនេស៊ីនឹងចំណាយប្រាក់១០ពាន់លានដុល្លាដើម្បីកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងឆ្នាំ២០១២

ទេសរដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌូនេស៊ីម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសឥណ្ឌូនេស៊ី
និងធ្វើការចំណាយទឹកប្រាក់ប្រមាណជា ១០ពាន់លានដុល្លា នៅក្នុងឆ្នាំ២០១២នេះដើម្បីធ្វើ
ការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅក្នុងប្រទេស។
ទឹកប្រាក់ទាំងនោះរួមមានការធានារាប់រងសុខាភិបាលចំពោះប្រជាជនក្រីក្រ និងជាប្រាក់កំចី ហិរញ្ញវត្ថុសំរាប់ប្រជាជនក្រីក្រណាដែលមានបំណងចង់ធ្វើការខ្ចីប្រាក់ដើម្បីប្រកបរបរនានា ដែលទឹកប្រាក់ទាំងនោះនឹងត្រូវចូលរួមដោយ រដ្ឋាភិបាល, ម្ចាស់កំចី, ដៃគូអភិវឌ្ឍនានាផង
ដែរ។
បើតាម​ឯកសារដែលបានចេញផ្សាយដោយ ទីភ្នាក់ងារស្ថិតិជាតិបានអោយដឹងថាប្រជាជន
ដែល រស់នៅក្នុងភាពក្រីក្រមានចំនួន ៤.១៧ភាគរយ ស្មើរនិង ១០,០៩៨គ្រួសារ នៃប្រជាជន
សរុបចំនួន ២៤០លាននាក់ ដែលស្ថិតិនេះបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១១កន្លង
ទៅ។ ក្នុងពេលជាមួយគ្នានេះដែលប្រជាជនដែលត្រូវបានចាត់ទុកថាមានជីវភាពក្រីក្រខ្លាំង
បំផុតនោះមានចំនួន ២៧.៨២៤គ្រួសារស្មើរនិង១១.៥ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុង
រយះពេលដូចខាងលើ៕

ដោយ វឌ្ឍនា

Tags: indonesia10bln usdpovertyreduction