CamNews

លួចស្រាបៀរដោយវិធីចម្លែក និងលឿនជាងការស្មាន

ស្ដ្រីម្នាក់ត្រូវបានគេយល់ថា មានវិធីពិសេសក្នុងការលួចយកស្រាបៀរមួយកេសដែលមាន
ចំនួន ២៤កំប៉ុង ដោយលាក់ទុកក្នុងសំពត់កំពុងស្លៀក និងពុំមានអ្នកណាអាចដឹងបាន។



នៅក្នុងវីដេអូខាងក្រោម បង្ហាញថា ស្ដ្រីម្នាក់នោះរួមជាមួយបុរសម្នាក់ និងនារីមា្នក់ទៀត បាន
ដើរទិញឥវ៉ាន់នៅក្នុងផ្សារទំនើបមួយកន្លែង។ ពេលនោះ ស្ដ្រីម្នាក់បានអោនចុះ រួចយកស្រា
បៀរ ១កេស ដាក់ចូលទៅក្នុងសំពត់របស់ខ្លួនយ៉ាងលឿន ដែលយើងពិបាកនិកស្មានដល់។



ស្រាបៀរ ១កេស ដែលមានចំនួន ២៤កំប៉ុង និងមានទំងន់ ៩គីឡូក្រាម យើងពិបាកកាន់ទៅ
ហើយ ប៉ុន្ដែស្ដ្រីម្នាក់នេះ អាចលាក់ទុកក្នុងសំពត់ដោយមិនអោយគេចាប់អារម្មណ៍បាន នេះ
ពិតជាចោរដ៏ពូកែ។



បន្ទាប់ពីលួចដាក់ចូលទៅក្នុងសំពត់ ស្ដ្រីមា្នក់នោះ រួមជាមួយក្រុមរបស់ខ្លួន ក៏ធ្វើដូចជាពុំ
មានរឿងអ្វីកើតឡើង រួចដើរចេញទៅក្រៅ។

ប្រសិនពុំត្រូវកាមេរ៉ាថតបាន គេប្រាកដជាមិនអាចដឹងបានថា ស្ដ្រីនោះបានលួចអ្វីនោះដែរ
ព្រោះថា ដំណើរដើររបស់ស្ដ្រីម្នាក់នោះ មានសភាពធម្មតា បើទោះជាមានស្រាបៀរ ១កេស
នៅក្នុងសំពត់របស់ខ្លួនក៏ដោយ។





ដោយ ៖ សូរីយ៉ា
ប្រភព ៖ CM

Tags: international newssteal