CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ប៉េងប៉ោះ​ចៀន ញាត់​សាច់​ជ្រូក

គ្រឿងផ្សំ
-សាច់ជ្រូក
-ខ្ទឹមស
-វ៉ាន់ស៊ុយ
-ផ្សិត​ឈើ​ក្រៀម
-ប្រេងឆា
-​ប៉េងប៉ោះ​
-​ការ​ម្រេច
-​ម្សៅស៊ុប

វិធីធ្វើ​​ ​
ដំបូង​ ត្រូវ​យក​សាច់ជ្រូក (សាច់​ស្មា) ទៅ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​ បន្ទាប់មក  ហាន់​ផ្សិត​ឈើ​ក្រៀមជា​
សរសៃ​តូច រួច​យក​ទៅ​លាយ​ជាមួយ​សាច់​ជ្រូក ដោយ​បន្ថែម​ម្សៅ​ស៊ុប និង ​ខ្ទឹមស​ចិញ្ច្រាំ។
យក​ស្នូល ​ដែល​លាយ​រួចទៅ​ញាត់​ក្នុង​ប៉េងប៉ោះ​ ដែល​ឆ្គឹះគ្រាប់​ ក្រោយមកទៀត ត្រូវយក
​ប៉េងប៉ោះ​ទៅ​ចៀន​ ជាមួយនឹងភ្លើងតិចៗ ដើម្បី​ឱ្យ​ស្នូល​ខាង​ ក្នុង​ឆ្អិន ល្អ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ cooking cambodian