CamNews

ការព្យាករណ៍សំខាន់ៗសម្រាប់ឆ្នាំ ២០១២

ឆ្នាំ ២០១២ គឺជាឆ្នាំដែលត្រូវទទួលកត់ត្រាបន្ដនូវព្រឹតិការណ៍ និងបញ្ហាជាច្រើននៃពិភពលោក
ដែលកំពុងមានការវិវត្តពីមួយថ្ងៃទីទៅមួយថ្ងៃ។ ប៉ុន្ដែ ដើម្បីឆ្លើយទៅនឹងសំណួរធំៗក្នុងឆ្នាំនេះ
និពន្ធនាយកនៃទំព័រ Aljazeera បានលើកឡើងនូវការយល់ឃើញមួយចំនួនដែលអាចនឹងកើត
មានឡើងនៅក្នុងឆ្នាំ ២០១២។

១/ ប្រេងមួយបារ៉ែល នឹងមានតម្លៃប៉ុន្មាននៅចុងឆ្នាំ ២០១២ (ចុងឆ្នាំ ២០១១ ក្នុង ១បា
រ៉ែល មានតម្លៃ ១០៨ ដុល្លារ) ?


ចម្លើយ ៖ 120 USD ។

២/ បេក្ខជនរូបណាដែលនឹងឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតិ
អាមេរិក?

ប្រធានាធិបតិអាមេរិកលោក Barack Obama បើទោះជាព័ត៌មានអំពីសេដ្ឋកិច្ចមិនជាល្អប៉ុន្មាន
រួមជាមួយនឹងការខកចិត្តនៅក្នុងអាណាតនៃការកាន់អំណាចរបស់លោកក៏ដោយ ប៉ុន្ដែប្រសិន
គណបក្សសាធារណរដ្ឋ ជ្រើសរើសលោក Mitt Romney អោយឈរឈ្មោះជាបេក្ខជនសម្រាប់
តំណែងប្រធានាធិបតិ នោះលទ្ធផលនឹងត្រូវចប់។


3/ តើអាចមានប្រទេសស្ថិតក្នុងសមាគមន៍អ៊ឺរ៉ុបណាមួយ បោះបង់ប្រាក់ euro ឬចាកចេញ
ពីសហភាពអ៊ឺរ៉ុប?

ប្រទេសក្រិក នឹងទទួលរងសម្ពាធកាន់តែខ្លាំង និងត្រូវបង្ខំចិត្តចាកចេញពីសមាគមន៍ប្រើ
ប្រាស់ប្រាក់ euro ប៉ុន្ដែនឹងពុំមានប្រទេសណាមួយចាកចេញពីសហភាពនេះនោះទេ។


៤/ ប្រទេសណាមួយនឹងដណ្ដើមបានមេដាយមាសច្រើនជាងគេនៅក្នុងការប្រកួតកីឡា
Olympics ដែលនឹងត្រូវធ្វើឡើងនៅក្រុងឡុង? (Olympics ដែលបានធ្វើឡើងនៅក្រុងប៉េកាំង
កាលពីឆ្នាំ ២០០៨ ប្រទេសចិន នាំមុខគេដោយដណ្ដើមបានមេដាយមាសចំនួន ៥១)។

ប្រទេសចិននឹងនៅតែដណ្ដើមបានមេដាយមាសច្រើនជាងគេបំផុត។

៥/ ក្រុមជម្រើសជាតិណាមួយ នឹងដណ្ដើមបានពានរង្វាន់ជើងឯក Euro ២០១២ ?

ប្រទេសអេស្ប៉ាញ នឹងដណ្ដើមបានជ័យជំនះ។ ក្រុមជម្រើសជាតិនៃប្រទេសនេះ កំពុងមាន
កីឡាករល្អៗជាច្រើន ដែលពួកគេទាំងអស់កំពុងមានកម្លាំងខ្លាំងក្លា។


៦/ រង្វាន់ Nobel សន្ដិភាពនឹងត្រូវប្រគល់ដល់អ្នកណា?
រង្វាន់ Nobel សន្ដិភាព នឹងត្រូវបានប្រគល់អោយយុទ្ធនាការនៃសកម្មភាពព្យាបាលជម្ងឺនៅ
អាហ្វ្រិកខាងត្បូង ដោយសារថា ក្រុមនេះបានដឹកនាំយុទ្ធនាការប្រឆាំងជម្ងឺនានាដោយទទួល
បានជោគជ័យសម្រាប់អ្នកកំពុងមានជម្ងឺ HIV ។


៧/ អ្នកណានឹងក្លាយជាប្រធានាធិបតិបារាំង?


Francois Hollande នឹងយកឈ្នះលើប្រធានាធិបតិ Nicolas Sarkozy ។

៨/ ប្រសិនបញ្ហារដ្ឋ Palestine ត្រូវបាននាំយកឡើងទៅកាន់មហាសន្និបាតនៃអង្គការសហ
ប្រជាជាតិ តើមានប្រទេសចំនួនប៉ុន្មានក្នុងចំណោមសមាជិកទាំង ១៩២ របស់អង្គការនេះ នឹង
បោះឆ្នោតគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋមួយនេះ ?
១២៥ !

៩/ អ្នកណានឹងក្លាយជាប្រធានាធិបតិ រូស្ស៊ី នៅក្នុងការបោះឆ្នោតនាខែមិនាខាងមុខ?

ប្រាកដណាស់ គឺលោក Vladimir Putin ។

១០ / កីឡាកររូបណា នឹងក្លាយជាជើងឯក ក្នុងការប្រកួតវាយ tennis ផ្នែកបុរស ទោល
Wimbledon ?

Andrew Murray !



ដោយ ៖ សូរីយ៉ា
ប្រភព ៖ aljazeera

Tags: 2012eventinternational news