CamNews

មនុស្ស៨នាក់ស្លាប់ដោយសារជំងឺគ្រុននៅហ្វីលីពីន

បើតាមការចេញផ្សាយដោយការិយាល័យសុខាភិបាលប្រចាំតំបន់បានអោយដឹងថាចំនួន
អ្នកស្លាប់ដោយសារជំងឺគ្រុនបានកើនឡើងដល់៨នាក់ហើយនៅពេលដែលមនុស្សរាប់រយ
នាក់ទៀតកំពុងតែរងការប៉ះពាល់បន្ទាប់ពីទឹកជំនន់បានធ្វើការវាយប្រហារមកលើតំបន់
ភាគខាងត្បូងប្រទេសនេះ។
នៅក្នុងទីក្រុង Cagayan de Oro ត្រូវបានគេរាយការណ៍ថាមានមនុស្សចំនួន៥នាក់បានស្លាប់
និងជាង២០០នាក់ទៀតកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅពេលដែលទីក្រុង Liga
ដែលជាទីក្រុងទទួលរងការវាយប្រហារខ្លាំងដោយទឹកជំនន់ត្រូវបានរាយការណ៍ថាមនុស្ស
៣នាក់បានស្លាប់និងជិត ១០០នាក់ទៀតកំពុងផ្ទុកនូវជំងឺនេះ។
អាជ្ញាធរសុខាភិបាលបានធ្វើការប្រកាសអំពីការកើនឡើងនៃជំងឺគ្រុននេះនិងបានធ្វើការ
បញ្ជាក់ពីរោគសញ្ញានៃជំងឺនេះផងដែរ ដែលវាអាចនឹងធ្វើអោយអ្នកផ្ទុកជំងឺនេះមានអាគារះ
គ្រុនក្តៅខ្លាំង, ឈាមហូរនៅខាងក្នុងខ្លួន និងការធ្លាក់ចុះនៃប្រពន្ធ័សរីរាង្គ។
គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ វាស៊ីនៅប្រទេស
នេះបានកើនឡើងដល់ ១,២៥៧នាក់ហើយ ក្នុងពេលដែលមនុស្សជាច្រើនពាន់នាក់ទៀត
ត្រូវបានគេជឿថានៅតែបន្តបាត់ខ្លួននៅឡើង។ ខ្យល់ព្យុះ វាស៊ី បាននាំមកជាមួយនូវភ្លៀង
ធ្លាក់យ៉ាងខ្លាំងដែលបង្កអោយកើតមានជាទឹកជំនន់នៅក្នុងតំបន់មួយចំនួននៅក្នុងភាគខាង
ត្បូងប្រទេសចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១មកម្ល៉េះ៕

ដោយ វឌ្ឍនា
Xinhua

Tags: philippinefever