ការប្រកួតមួយដែលស្មានមិនដល់ បានកើតឡើងនៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រាត់
រវាងក្រុមជំរើសជាតិជើងខ្លាំងអាឡឺម៉ង់ និងអ៊ីតាលី។
ចូលប្រកួតប្រកបដោយភាពជឿជាក់ជាមួយនឹងការដាក់បញ្ចូលសុទ្ធតែកីឡាករខ្លាំងៗ ដើម្បីធ្វើការ
វាយសំរុកភ្លាមក្រោយពេលចាប់ផ្តើមការប្រកួត ប៉ុន្តែក្រុមជំរើសជាតិអាឡឺម៉ង់មិនអាចធ្វើអ្វីបាននៅ
ចំពោះមុខភាពមានគ្រោះថ្នាក់របស់អ៊ីតាលី។ អ៊ីតាលីមានការគ្រប់គ្រងបាល់បានយ៉ាងល្អ និងមាន
ប្រសិទ្ធិភាពបំផុត។
Balotelli វីរបុរសជំរើសជាតិអ៊ីតាលី
វីរបុរសរបស់ក្រុមជំរើសជាតិអ៊ីតាលី គឺគ្មានអ្នកណាផ្សេងក្រៅពីកីឡាករចិត្តឆេវឆាវ Balotelli ។
គាត់បានរកគ្រាប់នាំមុខឲ្យអ៊ីតាលីបានដល់ពីរគ្រាប់នៅក្នុងតង់ទីមួយ។ ពេលចូលតង់ទីពីរ អាឡឺ-
ម៉ង់បានផ្លាស់ប្តូរទំរង់លេងរបស់ខ្លួន ដើម្បីស្វែងរកគ្រាប់បាល់ ក្នុងពេលដែលអ៊ីតាលីបានរៀបចំ
ទំរង់លេងទប់ និងវាយបកបានយ៉ាងល្អអស្ចារ្យបំផុត។ បើទោះជាអាឡឺម៉ង់អាចរកបានគ្រាប់បាល់
មួយគ្រាប់នៅចំនុច 11ម៉ែត្រ ប៉ុន្តែវាហួសពេលទៅហើយ ដោយអស់ម៉ោងសំរាប់រកគ្រាប់បាល់
បន្ថែមទៀត។ ចប់ការប្រកួតអ៊ីតាលីឈ្នះអាឡឺម៉ង់ (2-1) មានសិទ្ធិចូលទៅប្រកួតនៅវគ្គផ្តាច់ព្រាត់
ដោយជួបជាមួយអេស្បាញ៕
Video Highlight Goals Germany vs Italy
លទ្ធផល៖ អាឡឺម៉ង់-អ៊ីតាលី (1-2)
រកបានគ្រាប់បាល់៖ Mario Balotelli (20, 36'), Mesut Oezil (90')
កីឡាករចូលប្រកួត៖
អាឡឺម៉ង់: Manuel Neuer; Jerome Boateng, Holger Badstuber, Mats Hummels, Philipp Lahm;
Bastian Schweinsteiger, Sami Khedira; Toni Kroos, Mesut Ozil, Lukas Podolski; Mario Gomez
អ៊ីតាលី: Gianluigi Buffon; Federico Balzaretti, Andrea Barzagli, Leonardo Bonucci, Giorgio
Chiellini; Andrea Pirlo; Claudio Marchisio, Riccardo Montolivo, Daniele De Rossi; Mario Balotelli,
Antonio Cassano.
ដោយ៖ សិលា
ប្រភព៖ 24H