CamNews

អាថ៌កំបាំងនៃថ្ងៃឆេះកាល្បរបស់ជនជាតិ Maya

ជនជាតិ Maya រស់នៅភាគខាងត្បូងប្រទេស Mexico បានចាប់ផ្ដើមពិធីរាប់ពេលវេលាថយ
ក្រោយដែលមានរយៈពេល ១ឆ្នាំ ទៅកាន់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ ជាថ្ងៃដែលប្រក្រតិទិន
បុរណរបស់ជនជាតិ Maya ចាត់ទុកថា ជាថ្ងៃបញ្ចប់នៃពិភពលោកដែលមានរយៈពេល ៥
ពាន់ឆ្នាំរបស់ពួកគេ។


អ្នកស្រាវជ្រាវមួយចំនួនបានបកប្រែការព្យាករណ៍របស់ប្រក្រតិទិន ទៅជាការព្យាករណ៍អំពី
ថ្ងៃឆេះកាល្ប ឬថ្ងៃបញ្ចប់នៃផែនដី។ ប៉ុន្ដែមានអ្នកជំនាញការជាច្រើនបានអះអាងថា ប្រក្រតិ
ទិននៃជនជាតិ Maya បុរាណគ្រាន់តែសង្កត់ធ្ងន់ទៅលើថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខថា
ជាថ្ងៃបញ្ចប់នៃសករាជមួយតែប៉ុណ្ណោះ គឺមិនមែនជាថ្ងៃបញ្ចប់នៃពិភពលោកនោះទេ។

ប៉ុន្ដែ ក្នុងខណៈពេលដែលក្រុមអ្នកវិទ្យាសាស្ដ្រកំពុងជជែកគ្នាពីបញ្ហានេះ ក្រុមអ្នកបួស និង
អាច្ចារ្យជនជាតិ Maya បានចាប់ផ្ដើមធ្វើពិធីពិសេសៗជាច្រើន ចំណែកក្រុមមន្ដ្រីដែលពាក់
ពាន់នឹងវិស័យទេសចរណ៍វិញ ក៏បានឆ្លៀតឱកាលនេះដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍
ដែលអាចនាំគ្នាទៅកាន់តំបន់នោះ ដោយជឿថា ចំនួនភ្ញៀវទេសចរណ៍នឹងកើនឡើងច្រើន
បំផុតនៅតាមតំបន់ដែលមានជនជាតិ Maya រស់នៅ ក្នុងពេលខាងមុខ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC មន្ដ្រីផ្នែកទេសចរណ៍នៅប្រទេសនេះបានព្យាករណ៍
ថា នឹងមានភ្ញៀវទេសចរណ៍ប្រមាណជា ៥២ លាននាក់នឹងមកទស្សនាប្រទេស Mexico ក្នុង
ឆ្នាំ ២០១២។ តំបន់ដែលត្រូវបានគេមើលឃើញថា ជាបេះដូងរបស់ជនជាតិ Maya នោះគឺ
បណ្ដារដ្ឋមួយចំនួននៅភាគខាងត្បូងប្រទេស Mexico ដូចជា Nam Chiapas, Yucatan, និង
Tabasco ជាដើម គឺជាតំបន់ទេសចរណ៍សំខាន់បំផុតសម្រាប់ឆ្នាំ ២០១២ ដោយសារតែការ
ព្យាករណ៍នៅក្នុងប្រក្រតិទិនរបស់ជនជាតិ Maya ទាន់ទិនទៅនឹងថ្ងៃបញ្ចប់នៃភពផែនដី។

អរិយធម៌របស់ជនជាតិ Maya បានឡើងដល់ចំនុចកំពូលនៅក្នុងអំឡុងពេលចាប់ពីឆ្នាំ ២៥០
ទៅ ៩០០ ក្រោយគ្រឹះសករាជ និងជោគជ័យជាច្រើននៃតារាវិទ្យា គណិតវិទ្យា រួមនឹងរង្វង់
មូលនៃពេលវេលាប្រកប់ដោយភាពអាថ៌កំបាំង ដែលបច្ចុប្បន្ននៅតែជាប្រធានបទស្រាវជ្រាវ
សំខាន់របស់ក្រុមអ្នកវិទ្យាសាស្ដ្រ។ ប្រក្រតិទិនរបស់ជនជាតិ Maya បានចាប់ផ្ដើមរាប់តាំងពី
ឆ្នាំ ៣១២៤ មុនគ្រឹះសករាជ និងបានបែងចែកពេលវេលាជាដំណាក់កាលដែលគេហៅថា
Baktun ដោយក្នុង Baktun និមួយៗមានរយៈពេល ៣៩៤ ឆ្នាំ។ បណ្ដាថ្ងៃនៅចុងឆ្នាំ ២០១២ ត្រូវនឹងពេលវេលាចុងបញ្ចប់នៃ Baktun ទី ១៣ របស់ប្រក្រតិទិនជនជាតិ Maya ។

មូលហេតុដែលនាំអោយគេនិយាយថា ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខ គឺជាថ្ងៃឆេះកាល្ប
ឬថ្ងៃបញ្ចប់នៃភពផែនដី នោះគឺដោយយោងទៅតាមសិលាចារិកបុរាណមួយដែលមានអាយុ
កាល ១.៣០០ ឆ្នាំមកហើយ។ ប៉ុន្ដែក្រុមអ្នកបុរាណវិទ្យា និងអ្នកស្រាវជ្រាវពីវប្បធម៌របស់ជន
ជាតិ Maya យល់ថា ការព្យាករណ៍ខាងលើ គឺគ្រាន់តែជាការសន្និដ្ឋាននូវថ្ងៃវិលត្រឡប់មកកាន់
ផែនដីវិញរបស់ព្រះដ៏មានឬទ្ធិអំណាចខ្លាំងមួយអង្គ រួមជាមួយនឹងការចាប់ផ្ដើមនៃសករាជថ្មី
តែប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ដ្របាននិយាយថា ជនជាតិ Maya នៅមានការព្យាករណ៍ជាច្រើនទៀតអំពី
ព្រឹតិការណ៍ដែលនឹងត្រូវកើតឡើងនៅក្រោយថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២។ បើទោះជាមានការ
បកស្រាយនានាពីក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញការយ៉ាងណាក៏ដោយ គេពិបាកក្នុង
ការបំបាត់នូវការភ័យខ្លាចចំពោះថ្ងៃបញ្ចប់នៃផែនដី ដែលត្រូវបានព្យាករណ៍ដោយជនជាតិ
Maya ព្រោះថា ក្រៅពីការព្យាករណ៍ដ៏គួរអោយភ័យខ្លាចនោះ មនុស្សមួយចំនួនក៏បានចាប់
ផ្ដើមបារម្ភខ្លាំងឡើងៗ នៅពេលបានទស្សនាខ្សែភាពយន្ដនានាស្ដីពីមហន្ដរាយនានារបស់
ពិភពលោក រួមនឹងការកើតមានគ្រោះធម្មជាតិជាបន្ដបន្ទាប់ ដូចជារញ្ជួយដី ផ្ទុះភ្នំភ្លើង រលក
យក្ស ទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃកំដៅផែនដី និងខ្យល់ព្យុះជាដើម៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ MF

Tags: 2012international newsend of world