NASA សង្ឃឹមថា កម្មវិធីមួយដែលត្រូវបានបង្កើតឡើង យោងទៅលើបណ្ដាកាំជ្រួចឯកជន ថ្ងៃ ណាមួយនឹងធ្វើឱ្យមហិច្ឆតារុករករ៉ែនៅលើភពព្រះចន្ទ នឹងក្លាយជាការពិត។ ទីភ្នាក់ងារអវកាស
នេះ ក៏សង្ឃឹមថា នឹងបង្កើតបានមូលដ្ឋាននៅលើភពព្រះចន្ទ ជាមជ្ឈមណ្ឌលអន្ដរកម្ម សម្រាប់
បេសកកម្ម បញ្ជូនមនុស្សទៅកាន់ភពផ្សេងៗ។
NASA ឱ្យដឹងថា ៖ “NASA កំពុងស្វែងរកឱកាសសហការណ៍ជាមួយដៃគូអភិវឌ្ឍក្នុងវិស័យពា
ណិជ្ជកម្មអវកាសអាមេរិក ដើម្បីជម្រុញឱ្យមានលទ្ធភាពបញ្ជូនទំនិញឡើងទៅភពព្រះចន្ទ”។
បេសកកម្មវិលត្រឡប់មកកាន់ព្រះចន្ទរបស់ NASA បានអំពាវនាវឱ្យមានការវិនិយោគពីវិស័យ
ឯជននៅអាមេរិក។ NASA ឱ្យដឹងថា នឹងអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនឯកជន បានសហការណ៍ជា
មួយក្រុមជំនាញ បណ្ដាមូលដ្ឋានពិសោធ ការឱ្យខ្ចីឧបករណ៍ ឬសបវែរ ជាដើម ដើម្បីអភិវឌ្ឍបច្ចេក
វិទ្យាចុះចត និងធ្វើការសាកល្បង។
Greg Williams មន្ដ្រីជាន់ខ្ពស់របស់ NASA ឱ្យដឹងថា ៖ “ដោយសារតែមហិច្ឆតានាំមនុស្សទៅស្វែង
យល់អាចម៍ផ្កាយ និងភពព្រះអង្គារ វិស័យឧស្សាហកម្មឯកជនអាមេរិក នឹងបង្កើតឱកាសល្អ ដើម្បី
ឱ្យ NASA កែលំអបច្ចេកវិទ្យារុករក នៅលើព្រះចន្ទ។ ប្រភពវិនិយោគជាយុទ្ធសាស្ដ្រពីសំណាក់ដៃ
គូពាណិជ្ជកម្ម បាននាំមកនូវជោគជ័យ ក្នុងការបញ្ជូនទំនិញឡើងស្ថានិយអវកាសអន្ដរជាតិ”។
ជាងនេះ និស្សិតមួយក្រុម មកពីសកលវិទ្យាល័យ Pennsylvania បានបង្ហើបឱ្យដឹង អំពីគម្រោង
ប្រកបដោយមហិច្ឆតា ដើម្បីនាំមនុស្សជាបន្ដបន្ទាប់ឡើងទៅកាន់ព្រះចន្ទ។ ពួកគេក៏សង្ឃឹមថា
គម្រោងនេះ ល្អជាងច្រើន ធៀននឹងគម្រោងមុន។ ប្រសិនមានថវិកាគ្រប់គ្រាន់ ពួកគេសង្ឃឹមថា ប្រាកដជាអាចនឹងបាញ់បង្ហោះយានអវកាសឯកជន ដើម្បីស្វែងយល់ភពព្រះចន្ទ នៅឆ្នាំ ២០១៥។
អត្ថបទសំខាន់ៗ ៖
ខ្សែអាថីវីដេអូ មិត្តប្រុស ធាក់ទម្លាក់មិត្តស្រី ចូលក្នុងលូ ក្រោមដី ៦០ ម៉ោងក្រោយ ទើបគេសង្គ្រោះ
ប្រតិបត្តិការ បោសសម្អាត សម្លាប់ ភារវករ ដល់ទៅ ១១ នាក់ ខណៈផ្ទុះអាវុធ ជាច្រើនម៉ោង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/Daily Mail