ប្រទេសចិនតែងតែរក្សាគោលនយោបាយសម្រាប់ការស្រាវជ្រាវអាវកាស ខណៈដែល
អាមេរិក មានការប្រែប្រួលជាបន្ដបន្ទាប់។
ទំព័រ New York របស់អាមេរិក រួមនិងទីភ្នាក់ងារសារព័ត៌មានផ្សេងៗទៀត បានចេញផ្សាយថា
នៅក្នុងការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតិអាមេរិកនៅពេលខាងមុខ កម្មវិធីអាវ
កាសរបស់ចិន បានក្លាយជាប្រធានបទសំខាន់ត្រូវបានសារព័ត៌មាននានារបស់អាមេរិកយក
ចិត្តទុកដាក់។
ទំព័រ New York បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា �កម្មវិធីអាវកាសរបស់
ចិន បង្កើនឧបសគ្គដល់អាមេរិក� ដោយទំព័រនេះបានយល់ថា កម្មវិធីស្រាវជ្រាវអាវកាសរយៈ
ពេល ៥ឆ្នាំ របស់ចិន នឹងធ្វើអោយគំលាតនៃការរុករកអាវកាសរវាងអាមេរិក និងចិនត្រូវបាន
បំព្រួញ។
នៅក្នុងកម្មវិធីស្រាវជ្រាវថ្មីផ្នែកអាវកាស ប្រព័ន្ធ GPS ទូទាំងពិភពលោករបស់ចិននឹងនាំមក
នូវផលប្រយោជន៍ផ្នែកយោធា ស៊ីវិល កម្មវិធីអាវកាសចរណ៍ដែលមានមនុស្សរួមដំណើរ ក៏
ដំណើរបានដោយមានស្ថេរភាព។
នៅក្នុងខណៈនោះដែរ កម្មវិធីស្រាវជ្រាវអាវកាសនៃក្រសួងអាវកាសជាតិរបស់អាមេរិក តែង
ត្រូវបានគេផ្លាស់ប្ដូរទៅតាមជំនាន់និមួយៗរបស់ប្រធានាធិបតិ។ ឧទាហរណ៍ដូចជា នៅក្នុង
ការកាន់អំណាចរបស់លោក Bush ក្រសួងអាវកាសជាតិត្រូវបានគេបញ្ជាអោយខិតខំធ្វើ
អោយបានសម្រេច នូវកម្មវិធីវិលត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញនៅមុនឆ្នាំ ២០២០ ប៉ុន្ដែ
បន្ទាប់ពីបានឡើងកាន់កាប់អំណាច ប្រធានាធិបតិ Barack Obama បានលុបចោលកម្មវិធី
ខាងលើ ដោយជំនួសមកវិញ នូវការស្នើអោយក្រុមអ្នកអាវកាសចរណ៍ចុះស្រាវជ្រាវនៅឋាន
ព្រះច័ន្ទដោយថ្មើជើង។
ដូច្នេះ បើទោះជាការស្រាវជ្រាវផ្នែកអាវកាសរបស់ប្រទេសអាមេរិក និងចិន នៅមានគំលាត
ឆ្ងាយពីគ្នាច្រើនក៏ដោយ ប៉ុន្ដែការរីកចម្រើនផ្នែកសេដ្ឋកិច្ចមិនឈប់ឈរ គោលនយោបាយអាវ
កាសមានស្ថេរភាព រួមនឹងគម្រោងអនុវត្តមានប្រសិទ្ធិភាពរបស់ប្រទេសចិន បានធ្វើអោយអា
មេរិកនិកឃើញដល់មហាសង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចកាលពីអតិតកាល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD