CamNews

មនុស្ស២៥នាក់ស្លាប់ដោយសារការរអិលបាក់ដីនៅ ហ្វីលីពីន

ការរអិលបាក់ដីមួយដែលបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងភាគខាងត្បូង ប្រទេសហ្វីលីពីនបានសំលាប់ប្រជាជនចំនួន២៥នាក់និងមនុស្សយ៉ាងហោចណាស់១០០នាក់ ទៀតរងរបួស នេះបើតាមសំដីរបស់អភិបាលខេត្តដែលរងគ្រោះថ្នាក់នៅក្នុងថ្ងៃ ព្រហស្បត្តិ៍។
នេះគឺជាគ្រោះមហន្តរាយធម្មជាតិចុងក្រោយមួយដែលបានវាយប្រហារមកលើកោះមីនដាណូវ បន្ទាប់ពីខ្យល់ព្យុះត្រូពិចឈ្មោះ វាស្ស៊ីបានបោកបក់មកលើកោះនេះនិងបានធ្វើអោយប្រជាជន
ជាង ១២០០នាក់បានស្លាប់កាលពីខែធ្នូ កន្លងមក។
យោងតាមរបាយការណ៍ដែលបានមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស
ហ្វីលីពីនបានអោយដឹងថាការរអិលបាក់ដីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៣ទាប
ភ្លឺ។ មនុស្សដែលបានរងគ្រោះមួយចំនួនត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ដើម្បី
ធ្វើការព្យាបាល៕

ដោយ វឌ្ឍនា

Tags: philippinelandsile