រាល់សណ្ដែកទាំងអស់ត្រូវបានគេទទួលស្គាល់ថាជាអាហារដែលមានសារ សំខាន់ ពីព្រោះ
សណ្ដែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន ។ សណ្ដែកគឺបានចាត់ចូលជាអាហារដែល
ល្អចំពោះសុខភាពផងដែរ ព្រោះវាស្ថិតនៅក្នុងប្រភេទក្រុមបន្លែ, ក្រុមសាច់ និងក្រុមស
ណ្ដែក ។ ហេតុផលមួយថា ហេតុអី្វក៏សណ្ដែកនឹងជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់
អ្នក គឺថាសណ្ដែកមានទាំងសារជាតិសរសៃរលាយ និងសារជាតិសរសៃមិនរលាយ ។
សណ្ដែកទាំងអស់មានផ្ទុកនូវសារជាតិសរសៃនៃបន្លែមួយចំនួន ។
សណ្ដែកគ្មានជាតិកូឡេស្តេរ៉ូល អាចជួយបង្ការរោគខ្វះឈាម ពីព្រោះវាសម្បូរទៅដោយ
វីតាមីន និងជាតិខនិជ ជាពិសេសជាតិដែក ។ សណ្ដែកមានប្រយោជន៍ខ្លាំងណាស់ក្នុង
ណើរភាំង ឬក៏ស្រឡាំងកាំង ដោយសារសណ្ដែកមួយពែងកន្លះមានផ្ទុកកាបូអ៊ីដ្រាតពី
១៥ ទៅ ២០ក្រាម និង ៨ក្រាមនៃជាតិសរសៃ ។
សម្រាប់មនុស្សដែលចង់ធ្វើឲ្យសាច់ដុំ និងរាងកាយរបស់ពួកគេមាំមួននោះ ត្រូវបានផ្តល់
យោបល់ថា គួរតែទទួលទានសណ្ដែក ព្រោះសណ្ដែកមានផ្ទុកនូវប្រូតេអ៊ីនយ៉ាងហោច
ណាស់ក៏ ២០% ហើយនឹងកាបូអ៊ីដ្រាតខ្ពស់ ។
ការសិក្សាបានបង្ហាញថា សណ្ដែកគ្រប់ប្រភេទទាំងអស់អាចជួយឲ្យសេរ៉ូម (serum)កូឡេ
ស្តេរ៉ូល និងកម្រិតទ្រីងលីសឺរីត (triglyceride) នៅក្នុងខ្លួនទាប ពីព្រោះសណ្ដែកមានផ្ទុក
សារជាតិខ្លាញ់ពី ២-៣% ប៉ុណ្ណោះ ។
សណ្ដែកគឺល្អប្រសើរចំពោះការការពារ និងព្យាបាលរោគទឹកនោមផ្អែម ហើយមានតិចនូវ
glycemic index (អត្រាកើនឡើងស្ករក្នុងឈាម) និងផ្ដល់នូវការទ្រទ្រង់ថាមពល ខណៈ
ពេលដែលមានការយឹតយ៉ាវក្នុងការបញ្ចេញទៅក្នុងបង្ហូរឈាម ៕
ដកស្រង់ពីគេហទំព័រមជ្ឈមណ្ឌលពត៌មានវិទ្យាសាស្រ្តខែ្មរ
ដោយ៖ រដ្ឋា