CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ ក្រុមបាតុករ ស្លាប់ ក្រោយឧក្រិដ្ឋជន លបបាញ់សម្លាប់ កាលពីថ្ងៃរសៀល ម្សិលមិញនេះ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ី វ៏នដែលទើបតែបានចេញផ្សាយ កាលពីព្រឹកមិញនេះ អោយដឹងថា មេដឹកនាំ ក្រុមបាតុករ ធ្វើបាតុ កម្មប្រឆាំងតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល ត្រូវឧក្រិដ្ឋជន បាញ់សម្លាប់ កាលពីរសៀល ម្សិលមិញ នេះខណៈមានការបាតុកម្ម បិទផ្លូវ នៅពីមុខស្ថានីយ៍ បោះឆ្នោត មួយកន្លែង មានទីតាំងស្ថិតនៅក្នុង ក្រុងបាងកក ប្រទេស ថៃ នេះបើតាមការអោយដឹងពី មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្រុង Erawan ។

គួររំឭកផងដែរថា លោក Suthin Taratin ជាមេដឹកនាំ People's Army ដើម្បីផ្តួលរលំ របបលោក ថាក់ស៊ីន ត្រូវបានគេ រាយការណ៍អោយដឹងថា បានស្លាប់បាត់បង់ជីវិត នៅឯ មន្ទីរពេទ្យ Vibharam ក្រោយពីលោក ត្រូវបានគេលបលួច បាញ់សម្លាប់ នៅឯស្ថានីយ៍ បោះឆ្នោតមួយកន្លែង មានទីតាំង ស្ថិតនៅក្នុងបរិវេណ វត្ត Wat Sri-iam ។ ដោយឡែក មកទល់នឹងខណៈនេះ មន្រ្តីប៉ូលីស ពុំទាន់បាន បញ្ជាក់អត្តសញ្ញាណជនដៃដល់ នៅឡើយទេ ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពសារព័ត៌មាន ដដែលបន្តអោយដឹងថា ក្នុងករណី បាញ់សម្លាប់លើកនេះ មិនត្រឹមតែ បានបណ្តាលអោយមេដឹក នាំក្រុមបាតុករ ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយ មនុស្ស ១០ នាក់ទទួលរងរបួស ដូចគ្នាដែរ ស្របពេលដែល មន្រ្តីមានសមត្តកិច្ច បានបញ្ជូនជនរងគ្រោះទាំង អស់ ទៅ សម្រាកព្យាបាល នៅឯ មន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុ ។

គួរបញ្ជាក់ផងដែរថា ករណីផ្ទុះអាវុធ លបលួចបាញ់ខាងលើនេះ បានកើតឡើង កាលពីម្សិលមិញ វេលាម៉ោង ២ រសៀល ខណៈពេលដែលលោក Suthin រួមនឹងក្រុមបាតុករ របស់ខ្លួន ក៏កំពុងតែប្រ ឈមមុខជាមួយនឹង ក្រុមបាតុករ អាវក្រហម នៅឯកន្លែងកើតហេតុ ។ បន្ទាប់ពីមានសេចក្តីរាយ ការណ៍ ថាមានករណីប៉ះទង្គិចគ្នា រវាងក្រុមបាតុករ ទាំងសងខាង ក្រុមមន្រ្តីប៉ូលីស បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីកំណត់រក តម្រុយ និងធ្វើការតាមដាន ស៊ើបអង្កេត ។

គួររំឭកផងដែរថា ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុ ក្រុមមន្រ្តីប៉ូលីស បានរកឃើញ កាំភ្លើង ដៃជាច្រើនគ្រឿង ក៏ដូចជា គ្រាប់កាំភ្លើង M16 និង កាំបិទ ជាច្រើនមួយចំនួនផ្សេងទៀត ។ យ៉ាង ណាមិញ បើយោងតាមសម្តីសាក្សី ផ្តល់ជាកិច្ចសម្ភាសន៍ ដល់នាយកដ្ឋាន តាមដានស៊ើបអង្កេត អោយដឹងថា ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល បានធ្វើការបាតុកម្ម ដោយធ្វើការបិទនៅកន្លែងកើត ហេតុនាវេលាថ្ងៃត្រង់ រំពេចនោះ មួយម៉ោងក្រោយមក ក្រុមបាតុករ គាំទ្រ រដ្ឋាភិបាល អាវក្រហម បានធ្វើដំណើរបាតុកម្ម របស់ខ្លួនមកដល់ ដូចគ្នា ហើយក៏មានបញ្ហាប្រឈមដាក់គ្នា រហូតដល់ផ្ទុះ អាវុធ និងអំពើហឹង្សាជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Bangkok Thailand Thai Asia Protest Police