CamNews

មិនគួរឲ្យជឿ 

ទ្រាំឈឺទាំងថ្ងៃ ទាំងយប់ ក៏ព្រោះចង់បាន ចង្កេះអង្រ្កង តូចបំផុតលើលោក (មានវីដេអូចម្លែក)

ស្ទើរតែមិនគួរអោយជឿ ៖ រយៈពេល ៣ ឆ្នាំពេញ បន្ទាប់ពីស៊ូទ្រាំឈឺទាំងថ្ងៃទាំងយប់ ក្នុងការពាក់អៀម រឹបចង្កេះ អោយកាន់តែតូចតាមតែអាចធ្វើទៅបាន ជាលទ្ធផល ចង្កេះនាង Michele   Koebke បានរួញ តូចពី ៦៤ ស.ម មកនៅត្រឹមតែ ៤០ ស.ម តែប៉ុណ្ណោះ    យោងតាមការអះអាងពីសាម៉ីខ្លួនផ្ទាល់អោយ ដឹងថា សូម្បីតែពេលគេង យប់ឡើង នាងក៏ពាក់អាវអៀមរឹបចង្កេះអោយតូចដូចគ្នាដែរ ។

ស្ថិតនៅក្នុងវ័យទើបតែ ២៤ ឆ្នាំ បេក្ខនារីរូបនេះ​ មានវត្តមានមកពីទីក្រុង Berlin ប្រទេស អាល្លឺម៉ង់មាន គោលបំណងជាចម្បង ក្នុងការសម្រេចអោយបាន នូវរង្វង់ចង្កេះតូចតាមតែអាចធ្វើទៅបានដូចទៅនឹង និមិត្តរូបរបស់នាង គឺនាង Cathie Jung ខណៈបច្ចុប្បន្នភាព ទទួលបានកំណត់ត្រាពិភពលោកក្នុងការ ដែលមានរង្វង់ចង្កេះតូចបំផុត ត្រឹមតែ ៣៨ ស.ម ។​

នាង Michele មានជំនឿជាក់អោយដឹងថា ភាពសមសួននៃរាងកាយរបស់នាង ពិត   ជាអាចធ្វើអោយ នាងមានរង្វង់ចង្កេះតូច នាពេលអនាគតដ៏ខ្លីខាងមុខនេះ ក៏ប៉ុន្តែអ្វីដែលនាងត្រូវលះបង់  និងជួបបញ្ហា ប្រឈមនោះគឺ សុខភាពរបស់នាង ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ យូធូប


Tags: Int news Breaking news World news Unt news Hot news Germany