CamNews

រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនឹងធ្វើដំណើរទស្សនៈកិច្ច មកកាន់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការ បរទេសអាស៊ាន

លោករដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី ម៉ាទី ណាតាឡេហ្គាវ៉ា (Marty
Natalegawa) នឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងថ្ងៃ១០-
១២ ខែមករា នេះដើម្បីធ្វើការចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសរបស់សហ
គមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន។
លោក Michael Tene អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយថា "នេះ
គឺជាជំនួបប្រជុំលើកទីមួយរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលនឹងត្រូវធ្វើឡើងនៅក្នុង
ប្រទេសកម្ពុជា។ រដ្ឋមន្រ្តីទាំងអស់នឹងធ្វើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែល
អាស៊ានចាប់អារម្មណ៍ ហើយក៏នឹងធ្វើការពិភាក្សាអំពីដំណើរការនៃការអភិវឌ្ឍនៃការបង្កើត
សហគមន៍អាស៊ាន"។
គាត់ក៏បាននិយាយដែលថា "បញ្ហាមួយដែលឥណ្ឌូនេស៊ីត្រូវការជួយជំរុញគឺកិច្ចសហប្រតិ
បត្តិការដែនសមុទ្រ។ តែទោះបីជាយ៉ាងណាក៏ដោយអាស៊ានមានស្ថានប័នផ្ទាល់ខ្លួនដើម្បី
ធ្វើការដោះស្រាយនូវបញ្ហាដែនសមុទ្រនេះ, ឥណ្ឌូនេស៊ីចង់អោយមានកិច្ចសហប្រតិបត្តិការ
ដើម្បីអោយមានការអភិវឌ្ឍរវាងប្រទេសនៅក្នុងសហគមន៍អាស៊ាននិងដៃគូពិភាក្សា។
កិច្ចសហប្រតិបត្តិការគួរតែត្រូវបានអភិវឌ្ឍឡើងដោយជំនឿជាក់ដូច្នេះកិច្ចសហប្រតិបត្តិការ
រវាងតំបន់នឹងកាន់តែជិតស្និតឡើង"៕

ដោយ វឌ្ឍនា

Tags: cambodiaindonesiaasean