CamNews

បាញ់ក្បាលខ្លួនឯងដើម្បីបង្អួតស្រីស្នេហ៍

តំណាងនគរបាល San Diego បានអោយដឹងថា ទាហានពិសេសស្ថិតក្នុងកងកម្លាំងជើងទឹក
អាមេរិក (SEAL) បានប្រើកាំភ្លើងដៃបាញ់ក្បាលរបស់ខ្លួនដោយអចេតនា ប៉ុន្ដែត្រូវបានជួយ
សង្គ្រោះទាន់ពេល។

ទាហាន SEAL
នាយនគរបាលម្នាក់ឈ្មោះ Frank Cali បានថ្លែងថា ហេតុការណ៍នេះបានកើតឡើងកាលពី
ព្រឹកព្រលឹម ថ្ងៃទី ៥មករាកន្លងទៅ នៅក្នុងផ្ទះរបស់នាយទាហាន SEAL ខាងលើដែលស្ថិត
នៅក្បែរឆ្នេរសមុទ្រ។

ទាហាន SEAL កំពុងហាត់
ក្នុងការបញ្ចេញភាពក្លាហានក្នុងហាងមួយ នៅចំពោះមុខស្រីស្នេហ៍ដែលខ្លួនទើបស្គាល់បាន
ប៉ុន្មានខែមុន នាយទាហាននោះបានដកកាំភ្លើងខ្លីរបស់ខ្លួនចេញពីចង្កេះ រួចផ្ជង់ក្បាលខ្លួន
ឯង បន្ទាប់មកបុរសនេះក៏កេះកាំភ្លើងបណ្ដាលអោយគ្រាប់បាញ់ចំក្បាល។

តាមការពិត នាយទាហាននេះមិនមានបំណងបាញ់ខ្លួនឯងនោះទេ គេគ្រាន់តែចង់បង្ហាញពី
ភាពក្លាហាន ឬកាយវិការបែបអ្នកលេងតែប៉ុណ្ណោះ ដោយខ្លួនបានយកគ្រាប់ចេញពីកាំភ្លើង
នោះរួចហើយ ប៉ុន្ដែជាអកុសល ក្នុងកាំភ្លើងនោះនៅសល់គ្រាប់កាំភ្លើងមួយគ្រាប់ទៀតដែល
ខ្លួនមិនបានយកចេញ ទើបបណ្ដាលអោយកើតជាបញ្ហានេះ។

ការហ្វឹកហាត់ដ៏ធ្ងន់ធ្ងររបស់ក្រុម SEAL
ក្រោយពីហេតុការណ៍អាក្រក់នោះបានកើតឡើង នាយទាហានរបស់ SEAL ម្នាក់នោះក៏ត្រូវ
បានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ការវះកាត់យកគ្រាប់ចេញត្រូវបានធ្វើឡើង
បុរសនោះក៏បានរូចផុតពីក្ដីស្លាប់។

នៅក្នុងកងទ័ពជើងទឹកអាមេរិក បណ្ដាក្រុមពិសេសរបស់ SEAL គឺជាក្រុមដែលមានការហ្វឹក
ហាត់ម៉ត់ចត់ជាទីបំផុត និងតែងត្រូវបានដាក់លេខ ពីក្រុមលេខ ១ ដល់ក្រុមលេខ ៥ និងពី
ក្រុមលេខ ៧ ដល់ក្រុមលេខ ១០។

ចំណែកក្រុមលេខ ៦ (ST6) ត្រូវបានគេអធិប្បាយថា ជាក្រុម​ "កំពូលសម្រាំងលើកំពូល
សម្រាំង" ឬក៏ហៅថា "ក្រុមនៃតារា"។ ក្រុមទី ៦នេះ មានឈ្មោះល្បីល្បាញខ្លាំងបន្ទាប់ពីបាន
ចូលរួមក្នុងការវាយប្រហារពិសេសដើម្បីកំចាត់មេភេរវជន Osama bin Laden ៕



ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ AP

Tags: international newsseal