ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ មួយម៉ោងមុននេះ បន្តិច អោយដឹងថា មេដឹកនាំ រណសិរ្សរួបរួមដើម្បីប្រ ជាធិបតេយ្យ របស់ប្រទេសថៃ ប្រឆាំងទៅនឹងរបបផ្តាច់ការ ដែលគេធ្លាប់បានស្គាល់ថា ជាមេដឹកនាំក្រុម អាវក្រហមនោះ កាលពីព្រឹកថ្ងៃពុធនេះ បើតាមសេចក្តីរាយការណ៍ គាត់ត្រូវបាន ឧក្រិដ្ឋជនលួចបាញ់ នៅឯខេត្ត Udon Thani ភាគខាងជើង ឆៀង ខាងកើត ប្រទេសថៃ ។
រូបភាពឯកសារ លោក Kwanchai Praipana មេដឹកនាំ ក្រុមអាវក្រហម
បន្ថែមពីលើនេះ បើយោងតាម សេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុកថៃ The Nations បានអះអាង បន្តអោយដឹងថា មេដឹកនាំ ក្រុមអាវក្រហម លោក Kwanchai Praipana បន្ទាប់ពីត្រូវបានគេលបលួច បាញ់ នៅក្នុងភូមិគ្រឹះរបស់លោកហើយនោះ ភ្លាមៗ ក៏មានកិច្ចអន្តរាគមន៍ ដោយបានបញ្ជូនរូបគាត់ទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងស្រុក មួយកន្លែង តែទោះជាយ៉ាងណា មកទល់នឹងខណៈនេះពុំទាន់ មានសេចក្តីរាយការណ៍ ណាមួយ បញ្ជាក់អោយដឹង ពីស្ថានភាព ជម្ងឺរបស់គាត់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ