CamNews

មិនគួរឲ្យជឿ 

ក្មេងស្រី វ័យទើប ១០ ឆ្នាំ ត្រូវគេតិះទៀន ល្បីពេញអ៊ិនធើណេត ក្រោយសម្លាប់ ក្មេងតូច យ៉ាងឃោរឃៅ

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការ ដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដេ លីម៉ែល​ អោយដឹងថា ក្មេងប្រុសតូច វ័យមិនទាន់គ្រប់ ២ ឆ្នាំ​ ស្រួលបួលផងនោះ ត្រូវបានស្លាប់បាត់បង់ ជីវិត យ៉ាងអណោចអធម​ ក្រោយមានករណី សម្លាប់ យ៉ាងឃោរឃៅ បំផុត ពីសំណាក់ ក្មេងស្រី តូច វ័យ ទើបតែ ១០ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ករណីឃាតកម្ម សាហាវយង់ឃ្នង់ ពីសំណាក់ក្មេងស្រី វ័យ ១០ ឆ្នាំ រូបនេះ អាចកើត ឡើងទៅបាន​​ ដោយគាត់បានធ្វើបាប កូនក្មេងប្រុសតូច រូបនោះ វាយដំ ធាក់ រួចក៏ទម្លាក់គេ ចុះមកដី ពី កំពស់អាគារខ្ពស់ជាន់ទី ២៤ តែម្តង ក្រោយពី ស្រ្តីជាម្តាយ បានភ្លេច កូនប្រុស ខ្លួន នៅក្នុងបន្ទប់ ប្រអប់ ជណ្តើរយន្ត ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្មេងប្រុសតូច វ័យមិនទាន់ បាន ២ ឆ្នាំ​ រូបនោះ មានឈ្មោះថា Yuan yuan ស្របពេលដែល ករណី កើតហេតុ មិនគួរអោយជឿ មួយនេះ បានកើតឡើង ក្នុងក្រុង Chongqing នាភាគនិរតី ប្រទេសចិន ។ បើតាមការអោយដឹងពី គេហទំព័រ ecns.cn រាយការណ៍ អោយដឹងថា ក្មេង ស្រីនោះ បានប្រាប់ ស្រ្តីជាម្តាយ ថាកូនតូច របស់គាត់​ ត្រូវបានបុរសម្នាក់ យកទៅបាត់ហើយ ។ មិនទាន់ ច្បាស់ នៅឡើយនោះទេ​ ថាតើ មូលហេតុអ្វី បានជាក្មេងស្រី នោះ ហ៊ានធ្វើដល់ថ្នាក់នេះ ខណៈសំនួរ ចោទសួរថាតើ គេ ពិតជាបានស្គាល់ ស្រ្តីពីរនាក់ម្តាយ កូន ឬក៏យ៉ាងណា ? ឬក៏មានជនទី ៣ នៅពី ក្រោយ នៃសោកនាដកម្មមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ ដេលីម៉ែល


Tags: Hong Kong Ferry China Int news Unt news Viral video Asia