CamNews

ខ្លាដំបងសម្លាប់មនុស្សនៅកណ្ដាលក្រុង

បន្ទាប់ពីរត់ទៅដល់ក្រុងមួយនៅភាពខាងកើតប្រទេស​ ឥណ្ឌា ខ្លាដំបងមួយក្បាលបាន
សម្លាប់បុរសម្នាក់ និងធ្វើអោយមនុស្ស ៤នាក់ផ្សេងទៀត រងរបួស។

បុរសម្នាក់នេះត្រូវបានខ្លាដំបងវាយប្រហារ បណ្ដាលអោយស្បែកក្បាលនៅចំ
កណ្ដាលក្បាលរបស់គាត់ត្រូវបាត់បង់


ទីភ្នាក់ងារសារព័ត៌មាន AP បានអោយដឹងថា ខ្លាដំបងមួយក្បាលបានវង្វេងចូលមកក្នុងទីក្រុង
Gauhati នៃរដ្ឋ Assam ប្រទេសឥណ្ឌា។ ខ្លាដំបងនេះ បានវាយប្រហារទៅលើមេធាវីម្នាក់អាយុ
៥០ឆ្នាំ ខណៈពេលគាត់កំពុងនិយាយទូរស័ព្ទនៅខាងក្រៅផ្ទះរបស់គាត់ កាលពីព្រលប់ថ្ងៃទី៨
ខែមករាកន្លងទៅ។ ភ្លាមនោះ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែគ្រូពេទ្យ
មិនអាចជួយសង្គ្រោះទាន់ពេល។

ក្រោយមកទៀត ខ្លាដំបងនោះក៏បានធ្វើអោយមនុស្ស ៤នាក់ផ្សេងទៀតរងរបួស ក្នុងនោះក៏
មានបុរសម្នាក់ត្រូវបាត់បង់ស្បែកក្បាលដោយសារក្រចករបស់ខ្លានោះ។

បន្ទាប់មក នគរបាលបានចាត់ការខ្លាកំណាចមួយក្បាលនេះ ដោយប្រើកាំភ្លើងបាញ់ម្ជុលថ្នាំ
សណ្ដំ។ លោក Utpal Bora មន្ដ្រីគ្រប់គ្រងសត្វព្រៃនៃក្រុង Gauhati បានអោយដឹងថា ក្រុម
មន្ដ្រីនឹងលែងខ្លានេះ ទៅក្នុងតំបន់អភិរក្សមួយនៅភាគខាងលិចទីក្រុងប្រមាណជា​ ២០០
គីឡូម៉ែត្រ។

ក្រុមអ្នកអភិរក្សសត្វព្រៃបានអះអាងថា​ ការបំផ្លាញព្រៃឈើនៅប្រទេស ឥណ្ឌា បានធ្វើអោយ
បរិស្ថាននៃការរស់នៅរបស់ខ្លាត្រូវរួមតូច ដូច្នេះបានជាខ្លាត្រូវចូលមកកាន់តំបន់រស់នៅរបស់
មនុស្សដើម្បីស្វែងរកចំណី៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP

Tags: international news