ម៉ាសដែលធ្វើពីទឹកក្រូចឆ្មារជាដើម អាចជួយអោយស្បែករបស់អ្នកបានរលើបរលោង
និងជួយអោយរន្ធរោម បានតូចជាងមុន។
ប្រសិននៅត្រង់ស្បែកមុខ ឬស្បែកនៅលើរាងកាយរបស់អ្នក មានរន្ធរោមធំ វានឹងបង្កអោយ
មានផលប៉ះពាល់ដល់សម្រស់ ហើយរន្ធរោមធំក៏ជាកន្លែងប្រមូលផ្ដុំរបស់ក្អែល និងធូលី ធ្វើ
អោយមានផលមិនល្អចំពោះសុខភាព។ សូមស្វែងយល់ពីការណែនាំខាងក្រោម។
- ម៉ាសទឹកក្រូចឆ្មារ ៖ ក្រោយពីលាងមុខស្អាត ជូតស្ងួត យកសម្លីគរជ្រលក់ទឺកក្រូចឆ្មារ និង
លាបទៅស្មើទៅលើមុខ។ ទឹកក្រូចឆ្មារនឹងជួយអោយរន្ធរោមលើស្បែករបស់អ្នកបានតូចជាង
មុន។ ចូរធ្វើបែបនេះរៀងរាល់ថ្ងៃ រហូតដល់ស្បែករបស់អ្នកស្រស់ថ្លា។
- ម៉ាសក្រូចឆ្មារ លាយនិងស៊ុត ៖ យកទឹក.ស របស់ស៊ុតមាន់ រួចបន្ដក់ទឹកក្រូចឆ្មារចូលពីលើ ៤
ទៅ ៥ តំណក់ កូរអោយសព្វ រួចហើយលាបលើមុខ។ ទុកវាចោលក្នុងរយៈពេលពី១៥ ទៅ ២០
នាទី ក្រោយមក លាងសំអាតនឹងត្រជាក់។
- ម៉ាសទឹកដោះគោស្រស់ និងផ្លែប៉េងប៉ោះ ៖ លាយទឹកប៉េងប៉ោះកៀប និងទឹកដោះគោស្រស់
ជាមួយគ្នា រួចប្រើសំឡីគរជ្រលក់ និងលាបលើមុខ។ ម៉ាសប្រភេទនេះ មិនត្រឹមតែធ្វើអោយ
រន្ធរោមតូចនោះទេ វាក៏ជួយកែលំអស្បែកគ្រើមនៅលើផ្ទៃមុខ និងដងខ្លួនរបស់អ្នក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD