ភ្លៀងធំបង្កអោយដីបាក់ និងបណ្ដាលអោយមនុស្សយ៉ាងហោចណាស់ ៨នាក់ ត្រូវបាត់បង់
ជីវិតកាលពីថ្ងៃទី ៩ ខែមករាកន្លងទៅ នៅរដ្ឋ Rio de Janeiro ប្រទេស Brazil ខណៈតំបន់ខ្លះ
នៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពរាំងស្ងួត។
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយថា គ្រោះមហន្ដរាយបាក់ដីបានកើតឡើងកាលពី
ព្រឹកថ្ងៃទី ៩ កន្លងទៅ នៅក្នុងស្រុក Sapucaia នោះ បានបណ្ដាលអោយផ្ទះ ១០ខ្នងត្រូវដួល
រលំ។ ប្រជាជនចំនួន ៧នាក់ត្រូវស្លាប់ដោយសារដីបាក់សង្កត់ និងម្នាក់ទៀតស្លាប់ដោយសារ
ផ្ទះរលំសង្កត់។ មន្ដ្រីអាជ្ញាធរមូលដ្ឋានបានប្រាប់អោយដឹងថា ពួកគេនៅតែបន្ដស្វែងរកមនុស្ស
ដែលកំពុងបាត់ខ្លួន។
យោងតាមភ្នាក់ងារការពារប្រជាជននៃរដ្ឋ bang Rio មនុស្សប្រមាណជាជាង ២០ នាក់ផ្សេង
ទៀត កំពុងបាត់ខ្លួន ខណៈដែលអាជ្ញាធរមូលដ្ឋាន នៅមិនទាន់ស្រង់បានតួលេខនៃជនរង
គ្រោះក្នុងហេតុការណ៍នេះ។ នៅក្នុងចំណោមអ្នកដែលកំពុងបាត់ខ្លួននោះ ក៏មានគ្រួសារមួយ
ដែលមានសមាជិកចំនួន ៥នាក់ រួមមានក្មេងស្រីម្នាក់អាយុ ៧ឆ្នាំ ស្ដ្រី ២នាក់ និងបុរស ២នាក់
ផងដែរ។
នៅក្នុងខណៈពេលដែលមានគ្រោះមហន្ដរាយបាក់ដីដែលបង្កឡើងដោយទឹកភ្លៀង ប្រទេស
Brazil ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដែលកើតមានឡើងនៅរដ្ឋ Rio Grande do Sul led
ភាគខាងត្បូង ធ្វើអោយក្រុមមន្ដ្រីត្រូវប្រកាសអាសន្នជាបន្ទាន់។ ចំណែកក្រសួងកសិកម្មនៃ
ប្រទេស Brazil ក៏ទើបបានចំណាយថវិការ ៩,៧លានដុល្លារដើម្បីសាងសង់ទំនប់ និងអណ្ដូង
ទឹកជាច្រើនដើម្បីកាត់បន្ថយស្ថានភាពអាសន្ននៃគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet