CamNews

ប្រេហ្ស៊ីល ៖ ៨នាក់ស្លាប់ និង២០នាក់កំពុងបាត់ខ្លួន ដោយសារបាក់ដី

ភ្លៀងធំបង្កអោយដីបាក់ និងបណ្ដាលអោយមនុស្សយ៉ាងហោចណាស់ ៨នាក់ ត្រូវបាត់បង់
ជីវិតកាលពីថ្ងៃទី ៩ ខែមករាកន្លងទៅ នៅរដ្ឋ Rio de Janeiro ប្រទេស Brazil ខណៈតំបន់ខ្លះ
នៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពរាំងស្ងួត។



ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយថា គ្រោះមហន្ដរាយបាក់ដីបានកើតឡើងកាលពី
ព្រឹកថ្ងៃទី ៩ កន្លងទៅ នៅក្នុងស្រុក Sapucaia នោះ បានបណ្ដាលអោយផ្ទះ ១០ខ្នងត្រូវដួល
រលំ។ ប្រជាជនចំនួន​ ៧នាក់ត្រូវស្លាប់ដោយសារដីបាក់សង្កត់ និងម្នាក់ទៀតស្លាប់ដោយសារ
ផ្ទះរលំសង្កត់។ មន្ដ្រីអាជ្ញាធរមូលដ្ឋានបានប្រាប់អោយដឹងថា ពួកគេនៅតែបន្ដស្វែងរកមនុស្ស
ដែលកំពុងបាត់ខ្លួន។

យោងតាមភ្នាក់ងារការពារប្រជាជននៃរដ្ឋ bang Rio មនុស្សប្រមាណជាជាង ២០ នាក់ផ្សេង
ទៀត កំពុងបាត់ខ្លួន ខណៈដែលអាជ្ញាធរមូលដ្ឋាន នៅមិនទាន់ស្រង់បានតួលេខនៃជនរង
គ្រោះក្នុងហេតុការណ៍នេះ។ នៅក្នុងចំណោមអ្នកដែលកំពុងបាត់ខ្លួននោះ ក៏មានគ្រួសារមួយ
ដែលមានសមាជិកចំនួន ៥នាក់ រួមមានក្មេងស្រីម្នាក់អាយុ ៧ឆ្នាំ ស្ដ្រី ២នាក់ និងបុរស ២នាក់
ផងដែរ។

នៅក្នុងខណៈពេលដែលមានគ្រោះមហន្ដរាយបាក់ដីដែលបង្កឡើងដោយទឹកភ្លៀង ប្រទេស
Brazil ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដែលកើតមានឡើងនៅរដ្ឋ Rio Grande do Sul led
ភាគខាងត្បូង ធ្វើអោយក្រុមមន្ដ្រីត្រូវប្រកាសអាសន្នជាបន្ទាន់។ ចំណែកក្រសួងកសិកម្មនៃ
ប្រទេស Brazil ក៏ទើបបានចំណាយថវិការ ៩,៧លានដុល្លារដើម្បីសាងសង់ទំនប់ និងអណ្ដូង
ទឹកជាច្រើនដើម្បីកាត់បន្ថយស្ថានភាពអាសន្ននៃគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet

Tags: international newsdisasterlandslide