CamNews

កីឡាអន្តរជាតិ 

ក្រុម Manchester United ដាក់បង្ហាញ ឯកសណ្ឋានថ្មីសំរាប់រដូវកាល ២០១៣-២០១៤ ហើយ

បន្ទាប់ពីលេចចេញ ពាក្យចចាមអារ៉ាមផ្សេងៗ ជាច្រើនមក ទីបំផុតក្រុម Manchester United
បានដាក់បង្ហាញ ឯកសណ្ឋានថ្មី សំរាប់រដូវកាល ២០១៣-២០១៤ ហើយ ។

ថ្ងៃនេះ  ក្រុមបិសាចក្រហម​   Manchester  United   បានដាក់បង្ហាញនូវ ឯកសណ្ឋានថ្មី ក្រោម
អ្នកដឹកនាំថ្មី និង ឯកសណ្ឋានរចនាម៉ូតថ្មី ។ ឯកសណ្ឋានថ្មីនេះ រចនាម៉ូតដោយក្រុមហ៊ុនផលិត
សំភារះកីឡាដ៏ល្បី គឺក្រុមហ៊ុន Nike ។ សំរាប់ឯកសណ្ឋានថ្មីនេះ មានការកែប្រែបន្តិចបន្តួចផង
ដែរ ដោយពណ៌ក្រហមនៅតែជា ពណ៌គោលរបស់ Manchester United តែមិនមាន ក្រឡាការ៉ូ
ដូចមុនឡើយ ។ ចំណែកផ្នែកខាងមុខ  ស្លាកសញ្ញាធំគឺ ក្រុមហ៊ុន  AON  និង ស្លាកសញ្ញារបស់
ក្រុមហ៊ុន Nike នៅលើដើមទ្រូង រួមជាមួយឡូហ្កូរបស់  Manchester  United  នៅលើដើមទ្រូង
មួយចំហៀងទៀត ។ ផ្នែកករអាវ គឺជារចនាម៉ូតពិសេសរបស់  Nike  ដោយជាសាច់ក្រណាត់នី
ឡុងវិញ ហើយពណ៌ខ្មៅ មានឡេវបិទ ។ សង្ឃឹមថា ឯកសណ្ឋានថ្មី រួមជាមួយអ្នកដឹកនាំថ្មីរបស់
Manchester United នឹងជួយអោយក្រុម អាចការពារតំណែងជើងឯក Premier League បាន ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: manchester united new jersey football